ថ្ងៃទីខែឆ្នាំ

(កុំភ្លេចអានផងណា) កំណាព្យ៖ សុំសិរីសួស្តីជ័យមង្គល


(ជូនពរឲ្យអ្នកស៊ែរកំណាព្យនេះ សុខសប្បាយ មានលាភ មានលុយ និង មានសុភមង្គល រាល់ទិវារាត្រី)

កំណាព្យ៖ សុំសិរីសួស្តីជ័យមង្គល

ថ្ងៃនេះថ្ងៃជាវេលាល្អ ជាថ្ងៃបវរដល់ប្រុសស្រី
ជាថ្ងៃដែលខ្ញុំមានសេចក្តី សោមនស្សពេកក្រៃក្នុងចិន្តា ។

ថ្ងៃនេះជាថ្ងៃរំសាយទុក្ខ កង្វល់ឈ្ងោកមុខត្រូវរលាយ
សូមឲ្យថ្ងៃថ្មីសែនពណ្ណារាយ ញញឹមពព្រាយកើនយសស័ក្ត ។

ថ្ងៃនេះយប់នេះសូមបានសុខ រស់​នៅស្រណុកស្អែកជួបលាភ
ជួបលុយជួបឡានពេញពព្រៀប សប្បាយជុំញាតិឆ្ងាយវិបត្តិ ។

យប់នេះសូមខ្យល់ផាត់រសាត់់ រាល់ក្តីវិបត្តិក្តីមួរម៉ង
ផាត់នាំយកទៅអស់តែម្តង រាល់រឿងមិនប៉ងសូមអោយចប់ ។

ស្អែកសូមអោយជួបរឿងដ៏ជ័យ រឿងសុខសីរីជ័យមង្គល
រឿងលាភមាសប្រាក់សូមឲ្យយល់ ខិតចូលមកដល់ជីវិតខ្ញុំ ។

សាធុ...សាធុ...សាធុ...
(កំណាព្យ ៣នាទី ដោយ Moha Sneha)

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.