ចំណេះដឹងថ្មីៗ

៣ ឃ្លាដែល​បុរស​ជា​ស្វាមី មិន​គូរ​និយាយ​ទៅស្រ្តី​ជា​ភរិយា ដែល​កំពុង​មាន​ផ្ទៃពោះ



ជាធម្មតានៅក្នុងដំណាក់កាលនេះស្ត្រី តែងផ្លាស់ប្តូររូបរាងខុសពីរូបរាងចាស់ច្រើន ដែលអាចធ្វើអោយគាត់មានអារម្មណ៍អន់ចិត្តនឹង រូបរាងដ៏ពិបាកមើលនោះបាន។ ទៀតសោតកំឡុងពេលពរពោះនោះ ស្ត្រីតែងតែមានអារម្មណ៍ឆេវឆាវ ឆាប់អន់ចិត្ត និងផ្លាស់ប្តូរអារម្មណ៍រហ័សជាដើម។ ខាងក្រោមនេះជាពាក្យ ៣ ឃ្លាដែលបុរសជាស្វាមីទាំងឡាយ មិនគួរនិយាយដាក់ភរិយារក្នុងកំឡុងពេលពរពោះ។

១. ប្រាកដទេថាចង់ញុំាម្ហូបហ្នឹង?
ក្រៅពីការតមចំណីអាហារនៅក្នុងតារាងជាច្រើនហើយនោះ គាត់អាចនឹងឃ្លានរបស់មួយចំនួន ដែលគាត់ដឹងច្បាស់ថាគាត់អាច រឺមិនអាចទទួលទានបាន ដូច្នេះហើយនៅពេលដែលគាត់ស្នើរអោយអ្នក រកអ្វីអោយគាត់បរិភោគនោះ សូមកុំព្យាយាមសួរគាត់ថាប្រាកដថាទទួលទានបាន រឺក៏អត់អី ព្រោះគាត់ដឹងច្បាស់ស្រេចទៅហើយថាអ្វីដែលគួរ និងមិនគួរ។

២. មានអារម្មណ៍យ៉ាងណាដែរ?
សំណួរនេះស្តាប់ទៅដូចជាការព្រួយបារម្មណ៍មួយ តែអ្នកដឹងទេថាចម្លើយអាចជាមានការខុសប្លែកពីស្ត្រីមានផ្ទៃពោះ ព្រោះគាត់អាចនឹងគិតថាគាត់ប្រៀបដូចជាត្រីបាឡែនមួយ ដែលសុទ្ធតែសាច់ ហើយមិនត្រូវបានចង់អោយនៅជិតនរណាម្នាក់ ហេតុនេះហើយវាប្រៀបដូចជាអ្នកសួរថាមានអារម្មណ៍យ៉ាងណា នៅក្នុងស្ថានភាពបែបនេះដូច្នេះអ្នកគម្បីទុកសំណួរនេះចុះ។

៣. បង្កើតកូនជាដំណាក់កាលមួយពិបាកណាស់៖
ការដែលអោយកូនចេញមកក្រៅក្នុងចន្លោះប្រហោងដ៏តូចមួយនោះ មិនមែនជារឿងស្រួលនោះទេ ដូច្នេះហើយនៅពេលដែលអ្នកប្រាប់គាត់ មានន័យថាអ្នកកាន់តែបន្លាចគាត់ហើយ។ សូមកុំព្យាយាមប្រាប់គាត់ពីបទពិសោធន៍នៃ ភាពលំបាកដែលបងប្អូនស្រីអ្នកបានប្រឈម នៅកំឡុងពេលបង្កើតកូនអោយសោះ៕



ប្រភពអត្ថបទពី៖ ROSE

0 comments:

Post a Comment

Powered by Blogger.