ពិសេសសម្រាប់នារីៗគ្រប់រូប.. ពេលខ្លះបុរសដែលរញាក់រញ័រ ខ្លាចមុខខ្លាចក្រោយ ពេលនៅចំពោះមុខរបស់យើង យើងកុំទាន់អាលសើចគេ ព្រោះបុរសម្នាក់នោះជាអ្នកដែលស្រលាញ់យើងយ៉ាងពិតប្រាកដ តែដោយឡែកបុរសដែលដើរចូលមកយើង ដោយស្មារតីអំនួត ឫកពារសង្ហារ មិនញញើត និយាយដោយមានសិល្ប៌សិល្បៈ មិនប្រាកដថាជាអ្នកមានស្នេហាស្មោះសម្រាប់យើងទេ។
បុរសដែលស្រលាញ់យើងចេញពីបេះដូងពិតប្រាកដ គឺជាបុរសដ៏ក្លាហានម្នាក់នៅខាងក្រោយខ្នងយើង ជាពិសេសគឺនៅចំពោះមុខមិត្តភក្តិប្រុសៗរបស់គេ តែគេនឹងក្លាយជាជនឥតបានការ ជនដែលមានឫកពារដូចស្រី ជនដែលចាប់នេះខុស ចាប់នោះខុស ពេលនៅចំពោះមុខយើង។ អ្នកនាងកញ្ញាដឹងទេ បុរសប្រភេទនោះ ទោះសង្ហារក្តីមិនសង្ហារក្តី តែងនិយាយនៅចំពោះមុខមិត្តភក្តិរបស់គេថា "ខ្ញុំមិនខ្លាចនោះទេ ពេលខ្ញុំទៅជិតនាង ខ្ញុំនឹងនិយាយទៅរកនាង ហើយសួរនាងពីនេះពីនោះ ខ្ញុំនឹងប្រាប់នាងថា ខ្ញុំស្រលាញ់នាង ជាពិសេសគឺបបួលនាងញ៉ាំបាយ... ។ល។.." ប៉ុន្តែពេលដែលគេស្ថិតក្រោមក្រសែភ្នែករបស់យើង គេស្រាប់តែក្លាយជាកូនទន្សាយដ៏ស្លូតទៅវិញ.. ទាំងនេះគឺដោយសារអំណាចនៃសេចក្តីស្រលាញ់ ការគោរព ក្តីអាណិត និងការផ្តល់តំលៃអោយនារីដែលគេស្រលាញ់..

ផ្ទុយមកវិញ ខ្ញុំសូមប្រាប់នារីៗទាំងអស់ ជាពិសេសអ្នកនៅក្មេងខ្ចី ពីលក្ខណៈសំគាល់មួយចំនួនរបស់បុរសដែលជាព្រាននារី ដូចខាងក្រោម..៖
- _និយាយស្តីមិនចេះខ្លាចក្រែង រឺចូលចិត្តធ្វើអោយនារីសើចនៅក្នុងចំណោមមិត្តភក្តិ តែចូលចិត្តត្អូញត្អែ ធ្វើអោយនារីអាណិតនៅពេលដល់កន្លែងស្ងាត់
- _គេជាមនុស្សបើកចំហរ។ គេចូលចិត្តនិយាយត្រង់ៗរឿងបញ្ហារួមភេទ ការដើរលេងឆ្ងាយៗ
- _ចូលចិត្តបបួលនារីៗទៅកន្លែងឆ្ងាយតែពីរនាក់
- _មិនចូលចិត្តណែនាំនារីណាដែលគេកំពុងតាមញ៉ែអោយអ្នកផ្សេងដឹង
- _មិនហ៊ានទៅជួបសាច់ញាតិរបស់នារីដែលគេតាមញ៉ែ ទោះជាបានអញ្ជើញ
- _ចូលចិត្តប្រើប្រាស់របស់ទំនើប ទាន់សម័យ រាប់ទាំងការតុបតែងខ្លួន
- _ចូលចិត្តប៉ះដៃជើង.. ។ល។
ខ្ញុំមានពាក្យមួយម៉ាត់ "បុរសល្អ មានមិនច្រើននោះទេ បើសិនជានារីណាម្នាក់រកបានគេហើយ គួរតែថែរក្សាអោយគង់វង្ស ព្រោះបុរសល្អ ទោះជាសំណល់ ក៏គង់មានអ្នកផ្សេងទៀតប្រាថ្នាចង់បាន... "។ នារីដែលមានភាពវៃឆ្លាត មិនមើលលើរូបរាងរបស់បុរសនោះទេ ព្រោះនាងដឹងថា បុរសដែលមានសមត្ថភាពពិតប្រាកដទើបជាបុរសពេញលក្ខណៈ តែបើបានទាំងរូបរាងសង្ហារទៀតផងនោះកាន់តែប្រសើរ តើមែនទេ?
ច្រាសមកវិញ នារីដែលខ្វះការពិចារណាល្ងិតល្អន់ ពិតណាស់ថា នឹងចាត់ទុកភាពសង្ហារ លក្ខណសម្បត្តិបច្ចុប្បន្នរបស់បុរសគឺជាកត្តាសំខាន់ទី១។ សូមចងចាំ សុភាសិតរបស់ខ្មែរបុរាណ ដែលនិយាយបានគ្រប់មាត់ថា "នារីស្អាតនៅត្រង់ចរិយា បុរសសង្ហារនៅត្រង់វិជ្ជា"។
រូបមន្តដើម្បីទទួលបានស្នេហាពិតពីនរណាម្នាក់..៖
- _ព្រមទទួល..៖ "គ្មានអ្នកណាល្អឥតខ្ចោះទេ" នេះជាពាក្យជាសកល ដូច្នេះបើស្រលាញ់អ្នកណាម្នាក់ យើងត្រូវព្រមទទួលយកចំនុចអវិជ្ជមានរបស់គេ ដែលរួមមានទាំងចំនុចតូចៗ រហូតដល់ចំណុចធំដុំ ដូចជា ក្លិនខ្លួន... ដេកស្រមុក... ចិត្តទន់.. ជាដើម តែនារីឆ្លាតនឹងធ្វើចំនុចទាំងនោះអោយក្លាយជាការចាប់ផ្តើមទៅរក ចំនុចវិជ្ជមាន។
- _ហ៊ានលះបង់..៖ ការស្រលាញ់បុរសណាម្នាក់ មិនមែនយើងគ្រាន់តែចង់បានរបស់អ្វីពីគេនោះទេ តែយើងត្រូវហ៊ានលះបង់អ្វីដេលខ្លួនឯងមានដូចជា លះបង់ពេលវេលាខ្លះ ដើម្បីគេ.. លះបង់ចិត្តរឹងមានៈ ចិត្តប្រច័ណ្ឌ ចិត្តខ្លាចរអា... រហូតដល់ហ៊ានលះបង់ផ្លូវដើររបស់ខ្លួនឯង(គ្រួសារ និងភាពឯកជន) មកដើរលើផ្លូវថ្មីមួយជាមួយគេ(អាពាហ៌ពិពាហ៌បង្កើតគ្រួសារថ្មី) ជាដើម..
- _មានសទ្ធា(ជំនឿ) ប្រហាក់ប្រហែលគ្នា (សមសទ្ធា)
- _មានការលះបង់ បរិច្ចាគ (ការលះបង់) ប្រហាក់ប្រហែលគ្នា (សមចាគា)
- _មានសីលធម៌រស់នៅ ប្រហាក់ប្រហែលគ្នា (សមសីលា)
- _មានបញ្ញាចំណេះដឹងប្រហាក់ប្រហែលគ្នា(សមបញ្ញា)
- _មានស្ថានភាពគ្រួសារប្រហាក់ប្រហែលគ្នា (ស្ថានភាពសង្គម) ដែលអាចផ្តល់លក្ខណៈអនុគ្រោះបាន.. (សមជីវិតា)
- _បុព្វេសន្និវាស (ជំនឿបែបគូព្រេងនិយម តាមបែបសាសនា)..៖ មនុស្សបើមិនធ្លាប់កសាងអ្វីរួមគ្នាពីមុនមកទេ នឹងមិនអាចមានចំណុចប្រសព្វជួបគ្នានៅជាតិនេះបានទេ។
- _ឧបការៈបច្ចុប្បន្ន..៖ អ្នកគ្មានបុព្វេសន្និវាសទេ តែការជួបគ្នារាល់ថ្ងៃ ការយកអាសារគ្នាទៅវិញទៅមក ការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ការលេងសើច ការសប្បាយ ការកើតទុក្ខជាមួយគ្នារាល់ថ្ងៃ នឹងធ្វើអោយទំនាក់ទំនងនេះ ក្លាយជាគ្រាប់ពូជនៃស្នេហា.. ហើយវានឹងក្លាយជាដើមហេតុនៃបុព្វេសន្និវាស សម្រាប់អ្នកទាំងពីរ។
ប្រភពអត្ថបទពី៖ NEAVEA
0 comments:
Post a Comment