គតិបណ្ឌិត

ចរិ​ត​​​ជាសកល ​របស់​មនុស្ស ៣​យ៉ាង​!


តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា​ បាន​បែងចែក​ចរិ​ត​របស់​មនុស្ស​​ទៅ​ជា​​៣​​ប្រភេទ​ផ្សេង​ៗ​គ្នា​។ ចរិត​ប្រភេទ​ទាំង​៣​ខាងក្រោម​នេះ​គឺជា​ចរិត​ដែល​បាន​ដុះដាល​តាំងពីកំណើត​មក​ មិន​បាច់​ដឹកនាំ​ តំរង់ទឹស ប្រៀន​ប្រដៅ​ក៏​វា​ត្រូវ​តែ​កើត​មក​ដែរ​​។

តាម​ការ​ពន្យល់បកស្រាយ​បាន​បង្ហាញ​ថា ចរិត​ទាំង​៣​នេះ បាន​កើត​មក​ជា​មួយ​មនុស្ស​តាម​រយៈ​ការ​តាក់តែង​កំណត់​ពី​បុព្វកម្ម​របស់​គេ​ ។ ចរិត​ទាំង​៣នេះ​មាន​..៖



១. ទោសៈចរិត
គឺជា​ប្រភេទ​ចរិត​ដែល​ឆាប់​ខឹង ឆេវឆាវ​ និយាយប៉ះពាល់​តែបន្តិច​ក៏​អន់ចិត្ត​ ស្លោក​អារម្មណ៌​​ភ្លាម​មួយរំពេច​។

២.​ មោហៈចរិត
គឺជា​ប្រភេទចរិត​ដែល​មាន​ស្មារតី​ទន់ជ្រាយ​ មិនចេះពិចារណា​រក​ខុសត្រូវ គឺ​ប្រកាន់​តែទស្សនៈ​ខ្លួនឯង​ មិនព្រម​ទទួល​យក​គំនិត​អ្នកដទៃ​។ បើ​បានជា​ជឿ រឺធ្វើ​អ្វី​ គឺ​ធ្វើ​ទាំងងងឹត​ងងល់​ ច្របល់​ ឡូក​ឡំ ធ្វើអោយ​អ្នក​ផង​មិន​ខ្ចីរាប់រក​។

៣. លាភៈចរិត
ជា​ប្រភេទ​ចរិត​ដែល​មើល​ឃើញ​តែ​ផល​ប្រយោជន៌​សម្រាប់​ខ្លួន បក្សពួកខ្លួន ក្រុមគ្រួសារ​ខ្លួន​។ បើ​បាន​ជា​ធ្វើអ្វី​ហើយ បើគ្មានផល​ប្រយោជន៌​សម្រាប់​ខ្លួន​ទេ គឺមិនខ្ចី​ធ្វើ​នោះ​ទេ​។ កាន់តែធ្ងន់ជាង​នេះ ក្រុម​ប្រភេទ​ចរិត​មួយ​នេះ នឹងធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ មិន​ត្រឹមតែ​ខ្លួនឯង ក៏ធ្វើអោយខូចខាត​ប្រយោជន៌​សម្រាប់​សហគមន៌ខ្លួន សង្គម​ជាតិ​ខ្លួន​ទៀត​ផង​។

សូមបញ្ជាក់ថា ចរិត​ទាំង​៣​ខាងលើ​នេះគឺជា​គោល​នៃ​ចរិត​តូចៗ​ជាច្រើន​ទៀត​របស់​មនុស្ស​។ អ្នក​ប្រាជ្ញ​ជំនាន់​ក្រោយ​បាន​វែកញែក​ បំបែក​ ប្រភេទ​នៃ​ចរិត​មនុស្ស​អោយ​មាន​ច្រើន​ តាម​តែ​ការ​សិក្សា​របស់​ខ្លួន​៕

ប្រភពអត្ថបទពី៖ NEAVEA

0 comments:

Post a Comment

Powered by Blogger.