វិធីទី១៖ ចូរហាត់ប្រាណបែបអ៊ែរ៉ូប៊ិក និងមានការចូលរួមជាមួយនឹងកូនផងដែរ។ ចូរចាប់ផ្តើមយឺតតាមរយៈការពកូនដើរលើម៉ាស៊ីន។ ទោះបីជាដើរចម្ងាយកន្លះគីឡូម៉ែត្រក៏វាអាចជួយអ្នករំលាយជាតិខ្លាញ់បានប្រមាណ ១០០កាឡូរីដែរ។ នៅពេលអ្នកមានអារម្មណ៍ថាខ្លួនឯងមានទំនុកចិត្ត ហើយមានរាងសមបន្តិចហើយ អ្នកអាចរត់តិចៗលើម៉ាស៊ីននោះបានហើយ។
វិធីទី២៖ ចូរឈរអឹបនឹងជញ្ជាំង ហើយកន្ធែកជើង និងបន្ទុចជង្គង់បន្តិច។ ការធ្វើបែបនេះនឹងជំរុញដល់សាច់ដុំក្នុងអាងត្រគាក និងពោះផ្នែកខាងក្រោម។ ចូរធ្វើបែបនេះហើយទប់ខ្លួន ១០វិនាទី ម្តងហើយម្តងទៀតឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។
វិធីទី៣៖ ចូរគេងផ្ងា ហើយលើកជង្គង់ឡើងដោយបាតជើងដាក់អឹបនឹងដី។ ចូរដាក់ដៃទាំងពីរនៅសងខាង ហើយប្រើកម្លាំងដៃនោះរុញនឹងដីដើម្បីលើកអាងត្រគាកឡើង។ ពេលលើកឡើងចូរទប់ឲ្យបាន ៥ ទៅ៦វិនាទី និងធ្វើម្តងទៀត ៤ ទៅ៥ដង។
វិធីទី៤៖ ស្ត្រីបំបៅដោះកូនគឺស្រកទម្ងន់បានលឿនជាងស្ត្រីដែលបំបៅកូនដោយប្រើម្សៅទឹកដោះគោ។ នេះដោយសារតែអ័រម៉ូនអុកស៊ីតូស៊ីនធ្វើឲ្យស្បូនរួច និងរាងកាយវិវឌ្ឈន៍ទៅភាពដើមលឿន៕
ប្រភព៖ Knowledge
0 comments:
Post a Comment