វាមិនមានភាពងាយស្រួលនោះទេ ក្នុងការបំបាត់ទម្រង់មុខដែលមានសភាពប៉ោងនោះ ព្រោះថា វាទាមទារអោយមានការខំប្រឹងប្រែងច្រើន។ ជាងនេះទៅទៀត ដើម្បីកាត់បន្ថយបញ្ហានេះ វាទាមទារអោយមានការសហការគ្នាពីការហាត់ប្រាណ បូករួមទាំងរបបអាហារដែលអ្នកត្រូវទទួលទានផងដែរ។ ខាងក្រោមនេះជាអ្វី ដែលអ្នកត្រូវអនុវត្ត ដើម្បីទទួលបានទម្រង់មុខតូចស្រឡូន ៖
១. ហាត់ប្រាណទម្រង់មុខ ៖
- ធ្វើមាត់ស្រួចដូចសត្វទា អោយបាន៣០វិនាទី រួចធ្វើធម្មតាវិញ ហើយធ្វើវាម្តងទៀតអោយបាន ១០ដង ក្នុងមួយថ្ងៃ។
- ងើយមុខឡើងលើអោយបាន ១០វិនាទី សឹមដាក់ចុះវិញ ហើយអនុវត្តអោយបាន ១០ដង
- ញញឹមអោយបានធំជានិច្ច ដោយដាក់បាតដៃ នៅលើថ្គាមទាំងសងខាងរបស់អ្នក នៅពេលញញឹមហើយទុកទម្រង់នោះអោយបាន ១០វិនាទី ហើយធ្វើវាអោយបាន ៥ ដង ក្នុងមួយថ្ងៃ។
២. របបអាហារ ៖
- សូមទទួលទានទឹកអោយបានច្រើនដូចជា សត្វត្រី តែទទួលទានតែទឹកសុទ្ធបានហើយមិនមែនជាភេសជ្ជៈផ្សេងៗឡើយ។ ជាងនេះទៅទៀត សូមចៀសអោយបាននូវជាតិអាល់កុល។
៣. ការគេង ៖
សូមគេងអោយដូចជា កូនក្មេងមានន័យថា សូមគេងអោយបាន ៧ម៉ោង ក្នុងមួយថ្ងៃ ដើម្បីធ្វើអោយអ្នកមិនសូវឃ្លាន ព្រោះថា នៅពេលដែលអ្នកគេងមិនបាន ៧ម៉ោង ក្នុងមួយយប់នោះ វាអាចធ្វើអោយអ្នកឡើងទម្ងន់ ព្រោះតែការមិនបានបម្លែងជាតិក្លុយកូស បានគ្រប់គ្រាន់។
៤. ធ្វើការម៉ាស្សា ៖
មិនថាអ្នកមានភារកិច្ចរវល់យ៉ាងណានោះទេ សូមអ្នកឆ្លៀតពេលខ្លះទៅធ្វើការម៉ាស្សាស្បែកមុន បិទម៉ាសភក់ព្រោះថា ការម៉ាស្សាជួយធ្វើអោយស្បែកមុខបានសម្រាក កាត់បន្ថយស្រ្តេស និងអារម្មណ៍ស្មុគស្មាញដែលសុទ្ធសឹងតែជាកត្តាធ្វើអោយឡើងទម្ងន់ និងភាពប៉ោងនៃទម្រង់មុខ៕
ប្រភព៖ Lifehack
0 comments:
Post a Comment