១. ចេះយំតាមតួរអង្គក្នុងរឿងទូរទស្សន៍
មនុស្សចាស់ភាគច្រើនមានមនោសញ្ចេតនាខ្ពស់។ ហើយអ្នកប្រហែលជាកំពុងតែមានមនោសញ្ចេតនាទៅតាមតួអង្គ, អ្នកយំពេលដែលពួកគេយំ ហើយអ្នកសើចនៅពេលដែលពួកគេសើច។
២. មិនហ៊ានបើកបរហួសល្បឿនកំណត់
អ្នកច្បាស់ជាមានអារម្មណ៍ភ័យខ្លាច នៅពេលដែលអ្នកឃើញនរណាម្នាក់ បើកបរក្នុងល្បឿនលឿន។
៣. អ្នកចេះសន្សំសំចៃប្រាក់
ដោយសារតែអ្នកដឹងថាវាអាចសន្សំប្រាក់ប្រចាំខែបានខ្លះ នៅពេលដែលអ្នកប្រើប្រាស់ Coupon ដែលស្មើរនឹងប្រាក់ក្នុងការទិញទំនិញ។
៤. អ្នកចេះយកថ្នាំតាមខ្លួន
អ្នកចាប់ផ្តើមទទួលស្គាល់ថា រាងកាយរបស់អ្នកមិនរឹងមាំដូចមុនទៀតទេ។
៥. អ្នកមិនចូលគេយប់ជ្រៅទេ យូរបំផុតម៉ោង ១០យប់
ការដែលនៅជជែកគ្នាលេងជាមួយនឹងមិត្តរបស់អ្នករហូតដល់ម៉ោង ១ភ្លឺ ហាក់ដូចជាលែងនៅក្បែរអ្នកទៀតហើយ។ អ្នកផ្លាស់ប្តូរទំលាប់មកគេងនៅម៉ោង ១០យប់វិញ។
៦. កិច្ចការផ្ទះសម្បែងធ្វើអោយអ្នករវល់ពេញមួយថ្ងៃ
អ្នកចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលបានឃើញអ្វីៗនៅក្នុងផ្ទះសម្បែងស្អាត ជាជាងការដែលឃើញរបស់របរកខ្វក់ និង រញ៉េរញ៉ៃ។
៧. អ្នកចាប់ផ្តើមមានអារម្មណ៍ខឹង ពេលដែលអ្នកបានឃើញ គូស្នេហ៍យុវវ័យថើបគ្នា នៅតាមកាហ្វេ រឺតាមផ្សារទំនើប
នេះ គឺមកពីអារម្មណ៍របស់អ្នក មិនត្រូវគ្នាជាមួយនឹងក្មេងសម័យថ្មី។
៨. ពេលដែលមើលទូរទស្សន៍ជាមួយក្រុមគ្រួសារ, អ្នកយល់ស្របជាមួយឪពុកម្តាយរបស់អ្នក ច្រើនជាងអ្នកយល់ស្របតាមកូនៗរបស់អ្នក
នេះគឺមកពីអ្នកមានអារម្មណ៍ថាកម្មវិធីកូនៗរបស់អ្នកគួរអោយធុញ៕
ប្រភព៖ Knowledge
0 comments:
Post a Comment