អារម្មណ៍ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សម្នាក់គឺនឹងបង្ហាញមកក្រៅទោះបីជាខំលាក់យ៉ាងណាក៏ដោយ គ្រាន់តែមនុស្សអាចមាននិស្ស័យខុសគ្នា ប៉ុន្តែបើយើងឃើញទង្វើទាំងនេះហើយ យើងអាចដឹងថាគាត់ក៏មានចិត្តមកលើយើងដែរ៖
១. ផ្ដល់ស្នាមញញឹមគ្រប់ពេលដែលដែលឃើញយើង ទោះបីពេលខ្លះគាត់មិនសូវសប្បាយចិត្តក៏ដោយ។
២. តែងតែព្យាយាមរកឱកាសមកក្បែរយើង ហើយរករឿងអីមួយមកនិយាយដើម្បីបានយើងនិយាយជាមួយវិញ។
៣. គាត់បង្ហោះ Status ក្នុងចិត្តរបស់គាត់ដែលទាក់ទងពីយើង តែមិនបានបង្ហាញថាជាអ្នកណានោះទេ។
៤. ពេលខ្លះគាត់ធ្វើជាចង់ឲ្យយើងជួយគាត់ តែវាគ្រាន់តែជាលេសនោះទេ។
៥. គាត់តែងតែចង់ធ្វើអ្វីមួយឲ្យអ្នកសរសើរគាត់ និងគិតថាគាត់មិនមែនជាមនុស្សប្រុសអន់នោះទេ។
៦. គាត់មិនដែលភ្លេចថ្ងៃពិសេស ឬ ថ្ងៃខួបកំណើតរបស់អ្នកនោះទេ។
៧. គាត់តែងតែចូលមើល Profile Facebook អ្នកស្ទើររាល់ថ្ងៃ។
៨. គាត់មិននិយាយពីរឿងគាត់ស្រឡាញ់អ្នកភ្លាមៗនោះទេ គឺទាល់តែអ្នកមានអារម្មណ៍ជាមួយគាត់សិន ព្រោះខ្លាចអ្នកស្អប់គាត់។
៩. គាត់ស៊ើបថាអ្នកចូលចិត្តទៅកន្លែងណា ញ៉ាំអី ផឹកអី ហើយនឹងអាលធ្វើជាទៅកន្លែងនោះដែរ ព្រោះអាចក្លែងធ្វើជាភាពចៃដន្យ។
១០. គាត់មិនដែលបដិសេធន៍អ្វីដែលអ្នកពឹងឲ្យគាត់ជួយ ទោះពេលខ្លះគាត់មិនសូវចេះ ឬក៏ពិបាកក៏ដោយក៏គាត់ព្យាយាមដែរ។
មិនប្រាកដថាវាអាចត្រូវទាំងអស់នោះទេ តែវាក៏អាចឲ្យយើងយល់ពីទឹកចិត្តដែលគេមានមកលើយើងបានខ្លះដែរ។
អត្ថបទ៖ ផេង ផលធិតា
ប្រភពអត្ថបទពី៖ Kanha.Sabay
0 comments:
Post a Comment