ក្រៅពីសម្រស់ ឬ អាកប្បកិរិយា តើអ្វីដែលធ្វើឲ្យបុរសម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ស្ត្រីបាន? ចម្លើយអាចមានច្រើន ប៉ុន្តែវាមិនស្មុគស្មាញទេ។ រឿងងាយៗដែលយើងមិនយកចិត្តទុកដាក់អាចជាអ្វីដែលធ្វើឲ្យបុរសឈ្លក់វង្វេងបាន៖
១. ស្ត្រីដែលតែងមានស្នាមញញឹម៖ ប្រាកដណាស់ ប្រុសៗតែងលង់នឹងស្នាមញញឹមនៅលើបបូរមាត់ស្ត្រីជានិច្ច។ គ្មានបុរសណាលង់នឹងមុខក្រញូវរបស់យើងទេ។
២. ក្លិន៖ វាជាចំណុចដ៏ទាក់ទាញបំផុតសម្រាប់ស្ត្រីគ្រប់រូប។ ទោះយ៉ាងណា ត្រូវជៀសវាងប្រើទឹកអប់ច្រើនពេក ឬមានក្លិនខ្លាំងជ្រុល។ គួរជំនួសមកវិញដោយក្លិនប្រហើរតិចៗវិញ។
៣. លក្ខណៈជាស្ត្រី៖ បើយើងតែងទាល់គំនិតហើយត្រូវការជំនួយពីបុរសៗនោះ កុំគិតថាវាជារឿងអន់អីព្រោះប្រុសៗតែងលង់លើចំណុចនេះទៅវិញ។ គេនឹងមានអារម្មណ៍ថាគេជាមនុស្សសំខាន់ដែលយើងត្រូវការ។
៤. សម្រស់ធម្មជាតិ៖ គ្រឿងតែងខ្លួនពិតជាអាចធ្វើឲ្យអ្នកស្អាតមួយកម្រិតមែន តែតើអ្នកមានទំនុកចិត្តលើសម្រស់ធម្មជាតិរបស់ខ្លួនដែរ ឬ ទេ? សម្រស់នៅពីក្រោយស្នាមម្សៅ ស្នាមក្រែមគឺជាគន្លឹះអាចចងចិត្តបុរសបាន។
៥. ភាពស្មោះត្រង់៖ គឺជាអ្វីដែលបុរសសម្លឹងទៅលើមនុស្សស្រីដែលគេដាក់ចិត្តស្រឡាញ់។ តើមាននរណាស្រឡាញ់មនុស្សនិយាយបាតដៃខ្នងដៃនោះ?
ទាំងនេះហើយជាគ្រឿងលម្អធម្មជាតិដែលមានលើខ្លួនស្ត្រី ហើយវាជាអ្វីដែលអាចទាក់ចិត្តបុរសបាន។ អញ្ចឹងស្រីៗ ត្រូវយកចិត្តទុកដាក់លើចំណុចទាំងនេះណា៎៕
អាន៖ សម្ដី១០ឃ្លាដែលប្រុសៗចូលចិត្តនិយាយ និងអត្ថន័យពិតប្រាកដរបស់វា
អាន៖ នៅពេលដែលមនុស្សប្រុសធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍យើង រមែងធ្វើរឿងទាំងនេះ
ប្រភព៖ Lovepanky ប្រែសម្រួល៖ Chhai Yarith
ប្រភព៖ Lovepanky ប្រែសម្រួល៖ Chhai Yarith
ប្រភពអត្ថបទបកប្រែដើមពី៖ Kanha.Sabay
0 comments:
Post a Comment