១. "អត់អីទេ អូនឯងមើលទៅស្អាតតា!"៖ ជាចម្លើយភ្លាមៗពេលយើងសុំយោបល់គាត់ទាក់ទងនឹងការទិញខោអាវ ស្បែកជើង ឬគ្រឿងអលង្ការជាដើម។ តាមពិតបើគាត់ស្រឡាញ់យើងហើយ គាត់មិនបានខ្វល់ពីរឿងទាំងអស់នេះទេ។
២. "ចាំបង Call ទៅ"៖ សុំទោសផងសម្រាប់ចម្លើយនេះ តែគាត់ប្រហែលជាមិន Call ក្នុងពេលឆាប់ៗទេ។ គាត់គ្រាន់តែចង់ឲ្យយើងស្ងប់ចិត្តសិនប៉ុណ្ណោះ។
៣. "ម្នាក់ហ្នឹងជានរណាគេ?"៖ គាត់ចង់ដឹងថាមិត្តភ័ក្ដិប្រុសយើងនោះជានរណា? វាជាសញ្ញាថាគាត់កំពុងប្រច័ណ្ឌហើយ។ គាត់នឹងចាំស្ដាប់ការបកស្រាយរបស់យើងដើម្បីចង់ដឹងថាគាត់កំពុងតែមានអ្នកជ្រៀតជ្រែកឬយ៉ាងណា។
៤. "អូនឯងមើលទៅមានធាត់ឯណា!"៖ អាចជាចម្លើយពិត។ ប៉ុន្តែ បើទោះជាគាត់គិតថាយើងធាត់មែនក៏និយាយចេញមកមិនកើតដែរ។
៥. "មិត្តបងគេហៅបងទៅដើរលេងល្ងាចហ្នឹង អូនគួរតែទៅដែរ"៖ វាជាសញ្ញាថាគាត់ស្រឡាញ់យើងគ្រប់គ្រាន់រហូតដល់ចង់នាំយើងទៅឲ្យមិត្តគាត់ស្គាល់ហើយ។ វាជាជំហានវិជ្ជមានមួយក្នុងទំនាក់ទំនងស្នេហា។
៦. "បងនិយាយលេងតា កុំខឹង"៖ ប្រហែលជាមិនមែនជារឿងកំប្លែងទេ តែគាត់ទើបតែចាប់អារម្មណ៍ថាយើងខឹងគាត់ ទើបគាត់ព្យាយាមលួងយើងវិញ។
៧. "ចាំនិយាយគ្នាតាមក្រោយ"៖ មើលទៅគាត់គ្មានបំណងចង់បន្តពេលក្រោយទេ។ គាត់គ្រាន់តែចង់បញ្ចប់វាពេលនេះឲ្យផុតប៉ុណ្ណោះ។ លើកក្រោយប្រហែលគាត់បំភ្លេចហើយ។
៨. "អូ! ម្នាក់ស្រីហ្នឹងបងអត់បានចាប់អារម្មណ៍ទេ"៖ តាមពិតគាត់បានសម្លឹងនាង តែគ្មានមនុស្សប្រុសឯណាសារភាពនោះទេ។
៩. "សុំទោស មកពីបងទើបតែឃើញមិញនេះ"៖ ពាក្យនេះគាត់តែងនិយាយពេលគាត់មិនបានតបសារ ឬ ទូរស័ព្ទយើង។ ជួនកាលគាត់ឃើញយូរហើយ គ្រាន់តែគាត់មិនទាន់ចង់តបប៉ុណ្ណោះ។
១0. "បងជាអ្នកខុស"៖ គាត់ដឹងច្បាស់ថាបើគាត់បន្ទោសយើង ជម្លោះប្រាកដជាកើតឡើងមិនខាន។ បើអញ្ចឹង គាត់សុខចិត្តនិយាយបែបនេះទៅដើម្បីឲ្យឆាប់ចប់រឿង៕
ប្រភព៖ herinterest ប្រែសម្រួល៖ Chhai Yarith
ប្រភពអត្ថបទប្រែសម្រួលពី៖ Kanha.Sabay
0 comments:
Post a Comment