បើសិនជាអ្នកកំពុងណាត់ជួបនារីណាម្នាក់ ចឹងសូមអ្នកសំគាល់លើសញ្ញាមួយចំនួនដែលបង្ហាញថា មិត្តស្រីដែលស្រលាញ់អ្នកនោះ គឺព្រោះតែលុយរបស់អ្នកប៉ុណ្ណោះ។ បុរសជាច្រើនតែធ្លាក់ចូលទៅក្នុងរណ្តៅផុងខ្លួនព្រោះតែគេបាន ប្រើប្រាស់សំបកស្នេហាដ៏ស្មោះបរិសុទ្ធ។
ការសំគាល់បែបនេះ មិនមែនមានន័យថាអ្នកមិនទុកចិត្តលើមិត្តស្រីរបស់អ្នកនោះទេ ប៉ុន្តែអ្នកគ្រាន់តែអាចដឹងថា តើនាងផ្តល់អោយអ្នកវិញនូវទំហំក្តីស្រលាញ់ក្រៅពីស្រលាញ់លុយរបស់ អ្នកប៉ុណ្ណាប៉ុណ្ណោះ។ ជៀចុះថានៅគ្រាចុងក្រោយនារីនឹងស្រលាញ់បុរសជាងស្រលាញ់លុយ។
ចំនុចគន្លឹះ នៃទំនាក់ទំនងស្នេហាព្រោះតែលុយ៖
១. ក្រោយពេលណាត់ជួប បុរសនឹងបាក់ចិត្តស្រលាញ់នារីម្នាក់ដែលចុះសម្រុងជាមួយគេ បើទោះជាគេកំពុងដឹងថា ខ្លួនឯងកំពុងមានបញ្ហាផ្នែកលុយកាក់ក៏ដោយ។
២. ប៉ុន្តែមនុស្សស្រីវិញ ក្រោយពេលណាត់ជួបនាងនឹងស្វែងរកអោយឃើញថា តើអ្នកមានស្ថានភាពលុយកាក់យ់ាងម៉េចដែរ។ នាងមិនចូលរូមការខាតបង់ជាមួយអ្នកនៅគ្រាចាប់ផ្តើមនោះទេ។
ចឹង តើសញ្ញានោះមានអ្វីខ្លះ ដែលសំគាល់ថានារីនោះ ស្រលាញ់អ្នកព្រោះតែលុយរបស់អ្នក?
១. តំលៃក្នុងសង្គមរបស់អ្នក
ជាទូទៅ នារីភាគច្រើនបានគិតដល់សុវត្ថិភាពហិរញ្ជវត្ថុជាចំបង។ បើសិនជានាងតែងតែសាកសួរអ្នកញឹកញាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក អ្នកត្រូវដឹងថា នាងកំពុងស្វែងយល់ពីអ្នក តើនាងអាចស្រលាញ់បានរឺអត់។ សំនួរនោះមានដូចជា តើការងារអ្វីដែរ? តើបានប្រាក់ខែប៉ុន្មាន? ខ្ញុំធ្វើការរកតែថ្លៃសាំងមិនបានផង.. ជាដើម
២. និយាយរឿងកុហក
ជាទូទៅ បើសិនជាអ្នកចាប់អារម្មណ៌ថា នាងអនុវត្តនីចំនុចទី១ច្រើនដង អ្នកអាចសាកល្បងប្រាប់នាងដោយកុហកថា អ្នកកំពុងតែជួបបញ្ហាហិរញ្ញវត្ថុ រឺអ្នកកំពុងស្វែងរកការងារជាដើម.. រួចរងចាំមើលប្រតិកម្មរបស់នាងចំពោះរឿងនេះ។ នារីល្អមួយចំនួន បន្ទាប់ពីបានលឺ គឺតែងតែបង្ហាញអារម្មណ៌សោកស្តាយ និងផ្តល់ជំនួយ និងការលើកទឹកចិត្ត។ ប៉ុន្តែបើសិនជានាងមានអារម្មណ៌ប្រែប្រួល មើលឆ្វេងស្តាំ រឺលើកកែវទឹកមកផឹក នោះមានន័យថា នាងមិនស្រលាញ់អ្នកទេ តែស្រលាញ់លុយរបស់អ្នក។
៣. និន្នការចំណាយរបស់នាង
តើ នាងតែងតែអោយអ្នកចំណាយច្រើននៅពេលចេញក្រៅជាមួយគ្នាម្តងៗដែរទេ? ជាការពិតបើយូរម្តងវាមិនអីទេ ប៉ុន្តែសិនជាវាកើតឡើងរៀងរាល់ពេល នោះមានន័យថា នាងចង់បានតែប្រាក់របស់អ្នកតែប៉ុណ្ណោះ។ នារីល្អជាច្រើន តែព្យាយាមជួយសន្សំអោយអ្នក ប៉ុន្តែផ្សេងពីនេះមិនដែលគិតថា តើអ្នកនឹងអស់លុយឆាប់ៗនេះនោះទេ។
៤. ពេលវេលារីករាយ
ត្រូវ សំគាល់ថា តើពេលវេលារីករាយ និងពេលវេលាកើតទុករបស់នាងមានស្ថានភាពបែបណាទាក់ទងនិងហិរញ្ញវត្ថុ របស់អ្នក។ ឧទាហរណ៌ តើ់នាងសប្បាយចិត្តណាស់មែនទេ នៅពេលដែលអ្នកមានលុយច្រើន អ្នកទើបនិងបើកប្រាក់ខែ រឺតើនាងកើតទុក្ខណាស់មែនទេ នៅពេលដែលអ្នកប្រាប់នាងអ្នកគ្មានលុយទេ? នារីល្អៗជាច្រើន ទោះអ្នកស្ថិតក្នុងស្ថានភាពណាក៏ដោយ នាងមិនបង្ហាញអារម្មណ៌អស់សង្ឃឹមចំពោះអ្នកទេ។
៥. បង្ខំ និងការលើកទឹកចិត្ត
អ្នកដឹងទេ នៅពេលដែលនារីម្នាក់តែងបារម្ភពីជីវភាពអនាគតរបស់អ្នក និងនាង នោះមានន័យថា នាងចង់អោយអ្នកធ្វើការងារអោយខ្លាំងក្លា លើកទឹកអ្នកអោយខំរកប្រាក់អោយច្រើន ដើម្បីជីវិតថ្លៃថ្នូ។ ប៉ុន្តែបើសិនជានារីណា និយាយតែបីការផ្គត់ផ្គង់ខ្លួនឯង នោះមានន័យថា នាងបង្ខំអោយអ្នកធ្វើការដើម្បីនាងតែប៉ុណ្ណោះ។
ប្រភពពី៖ NEAVEA
0 comments:
Post a Comment