-ខ្ញុំមិនដែលទទួលស្គាល់ថា ខ្ញុំស្រលាញ់គាត់ជាងខ្លួនឯងនោះទេ តែខ្ញុំសុខចិត្តរៀនអ៊ុតខោអាវរបស់គាត់ តែខ្ញុំមិនដែលអ៊ុតខោអាវខ្លួនឯងទេ
-ខ្ញុំមិនដែលគិតថា ខ្ញុំស្រលាញ់គាត់ពេកទេ តែនៅពេលដែលគាត់ មិនជួយធ្វើការងារផ្ទះ ខ្ញុំធ្វើតែម្នាក់ឯង ហើយរកនឹកធ្វើម្ហូប ដែលគាត់ចូលចិត្ត
-ខ្ញុំមិនគិតថាខ្ញុំស្រលាញ់គាត់ពេកទេ នៅពេលដែលគាត់ស្រែកដាក់ខ្ញុំ ខ្ញុំយំ តែនៅពេលគាត់អោបខ្ញុំ ខ្ញុំក៏ភ្លេចកំហឹងអស់រលីង
-ខ្ញុំមិនគិតថាខ្ញុំស្រលាញ់គាត់ទេ តែនៅពេលដែល គាត់គ្មានអ្វីទាំងអស់អោយខ្ញុំ សូម្បីតែក្រែមលាបមាត់ ក៏ខ្ញុំនៅតែនៅក្បែរខ្លួនគាត់ ដើម្បីតស៊ូជាមួយគាត់
-ខ្ញុំមិនដែលគិតថា ខ្ញុំស្រលាញ់គាត់ពេកទេ តែនៅពេលដែលឪពុកម្តាយខ្ញុំខឹងគាត់ ខ្ញុំក៏ខឹងនឹងឪពុកម្តាយខ្ញុំ
-ខ្ញុំគិតថា ខ្ញុំមិនស្រលាញ់គាត់ខ្លាំងពេកទេ តែនៅពេលខ្ញុំហត់ ខ្ញុំពិបាកចិត្ត ខ្ញុំអស់សង្ឃឹម ខ្ញុំចង់អោយគាត់លួងលោមខ្ញុំ ហើយទោះជាគាត់មើល រំលងអារម្មណ៍របស់ខ្ញុំ តែខ្ញុំនៅតែនៅជាមួយគាត់។
មិនដែលមានប្រពន្ធណាទទួលស្គាល់ថា ខ្លួនស្រលាញ់ប្តីពេកនោះទេ។ តែការរស់នៅសព្វថ្ងៃ វាបញ្ជាក់គ្រប់យ៉ាង ហើយហេតុអីមនុស្សប្រុសជាប្តីខ្លះ មើលរំលង ហើយធ្វើបាបចិត្តប្រពន្ធទៅវិញ?
0 comments:
Post a Comment