- ទន់ភ្លន់តែមិនមែនទន់ជ្រាយ៖ មនុស្សស្រីខ្លាំងតែងតែរក្សានូវឥរិយាបថទន់ភ្លន់ជានិច្ច តែនាងមិនមែនទន់ជ្រាយផ្នែកគំនិត និងអារម្មណ៍នោះទេ នាងជាមនុស្សដែលមិនងាយចុះញ៉មនឹងបញ្ហា។
- ចិត្តល្អតែមិនមែនចិត្តងាយ៖ ទឹកចិត្តល្អ ជាផ្នែកមួយដែលជម្រុញឱ្យនារីម្នាក់ខ្លាំង ក្នុងទំនាក់ទំនងមិនថា ស្នេហា ឬអ្វីនោះទេ ព្រោះមនុស្សជុំវិញគេ នឹងចូលចិត្តនាង តែនាងមិនមែនចិត្តល្អគ្រប់រឿងនោះទេ ហើយតែងតែឈរលើភាពរឹងមាំ និងមិនងាយចាញ់បោកការលួងលោមឡើយ។
- សុភាពតែមិនមែនលាក់ពុត៖ មនុស្សស្រីសុភាពរាបសារ គួរឱ្យស្រឡាញ់ណាស់ ព្រោះពេញជាលក្ខណៈនារី តែមិនមែនសុភាពគ្រាន់តែរៀបឫកពារ បាំងភ្នែកនោះទេ តែវាជាភាពរម្យទមដែលនាងមានពីធម្មជាតិ។
- ស្លូតបូតតែម៉ឺងម៉ាត់៖ ភាពស្លូតបូតរបស់នារីវាជាលំអរមួយ នៃអត្តចរិតរបស់នាង តែមិនមែនស្លូតរហូតដល់គេជាន់ស្លាប់នោះទេ តែនាងនៅតែរក្សាអត្តចរិតស្លូតសុភាពជានិច្ច ហើយនាងនឹងម៉ត់ចត់បំផុត នូវរាល់ការសម្រេចចិត្ត និងការងារ។
- កាចឆ្នាស់មានហេតុផល៖ ភាពកាចឆ្នាស់ ក៏ជាចំណុចខ្លាំងរបស់មនុស្សស្រី ដែលនាងមិនងាយនឹងចុះញ៉មនរណាទេ នាងជានារីក្លាហាន ប៉ុន្តែរាល់ការឆ្នាស់ឆ្នើម របស់នាង គឺកាចឆ្នាស់ដោយមានហេតុផលបំផុត។
- នារីគួរធ្វើខ្លួនដូចជាឆ័ត្រ៖ ឆ័ត្រអាចប្រើបានមិនថា ជាមានភ្លៀង ឬការពារកំដៅនោះទេ ហើយមនុស្សស្រីគួរតែធ្វើដូចជា ឆ័ត្រ ដែរគឺអាចចុះចូលជាមួយបញ្ហាផ្សេង ឬជាមួយមនុស្សផ្សេងៗគ្រប់ស្ថានភាព៕
0 comments:
Post a Comment