គតិបណ្ឌិត

រឿងអប់រំមួយនេះបង្កប់ន័យធ្វើឱ្យមនុស្សទន់ខ្សោយ ខ្លាំងដូចខ្លា!


ខណៈ​កំពុង​ដើរកាត់​តាម​ដងផ្លូវ​ក្នុងព្រៃ Diana និង​ឪពុក​របស់​នាង​បាន​ប្រទះឃើញ​មែកឈើ​ដ៏​ធំ​មួយ​នៅលើ​ដី​។

នៅពេលនោះ នាង​បាន​និយាយ​ទៅកាន់​ឪពុក​យ៉ាង​ដូច្នេះ​ថា “​ពុក​! ប្រសិនបើ​ខ្ញុំ​ព្យាយាម តើ​ពុក​គិតថា​ខ្ញុំ​អាច​លើក​មែកឈើ​ធំ​នោះ​បានដែរ​អត់​?” ឪពុក​បាន​តប​វិញ​ថា “​ពុក​ប្រាកដ​ណាស់​ថា​កូន​អាច​ធ្វើបាន ប្រសិនបើ​កូន​ប្រើ​កម្លាំង​ទាំងអស់​”​។​

​ក្រោយ​និយាយ​ចប់ Diana បាន​ព្យាយាម​អស់ពី​សមត្ថភាព​របស់​នាង​ដើម្បី​លើក​មែកឈើ ប៉ុន្តែ​នាង​មិនអាច​លើក​បានឡើយ​។ ដោយ​អស់ចិត្ត​អស់ចង់ នាង​បាន​និយាយ​ទៅកាន់​ឪពុក​ទាំង​បាក់​ទឹកចិត្ត​យ៉ាង​ដូច្នេះ​ថា “​ពុក​និយាយ​ខុស​ហើយ​! កូន​មិនអាច​លើក​មែកឈើ​បានឡើយ​”​។​

​ទោះយ៉ាងណា​ឪពុក​បាន​និយាយ​បែបនេះ​ថា “​កូន​សាក​ព្យាយាម​ម្ដងទៀត​មើល៎​ដោយ​ប្រើ​កម្លាំង​របស់​កូន​ទាំងអស់​”​។ ដោយ​ឮដូច្នេះ Diana បាន​ព្យាយាម​ម្ដងទៀត​ប៉ុន្តែ​នៅតែ​មិន​ទទួលជោគជ័យ ហើយ​នាង​បាន​និយាយ​បែបនេះ​ថា “​ពុក​! កូន​មិនអាច​លើក​មែកឈើ​បានឡើយ​”​។​

ក្រោយ​ឃើញ​កូន​បាក់​ទឹកចិត្ត ឪពុក​បាន​តប​យ៉ាង​ទន់ភ្លន់​យ៉ាង​ដូច្នេះ​ថា “​ក្មេង​ច្រមក់​! ពុក​បាន​ណែនាំ​កូន​ឱ្យប្រើ​កម្លាំង​ទាំងអស់​របស់​កូន​។ កូន​មិនបាន​សុំ​ជំនួយ​ពី​ឪពុក​ផង​ហ្នឹង​”​។​

គំនិត​អប់រំ ៖ កម្លាំង​ពិត​របស់​យើង​មិន​ស្ថិត​លើ​ភាព​ឯករាជ្យ​តែម្នាក់ឯង​នោះទេ​។ ការសុំ​ជំនួយ​នៅពេល​ត្រូវការ​ចាំបាច់ មិនមែនជា​សញ្ញា​បង្ហាញ​ពី​ភាពទន់ខ្សោយ​ទេ ប៉ុន្តែ​ជាស​ញ្ញា​នៃ​គតិបណ្ឌិត​៕

0 comments:

Post a Comment

Powered by Blogger.