១. មិនសូវច្រណែនគេ ៖ នៅពេលដែលបុរសម្នាក់លែងមានចិត្តច្រណែនគេច្រើនដូចពីមុន នោះគឺមានន័យថា គេជាមនុស្សចាស់ទុំហើយ។ ភាពច្រណែន គឺកើតឡើងតែចំពោះក្មេងៗ ដែលមិនទាន់មានការពិចារណប៉ុណ្ណោះ។
២. រឹងមាំ មិនមានភាពភ័យខ្លាច ៖ មិនថាតែការភ័យខ្លាចបែបណាទេ បុរសដែលមានចរិតចាស់ទុំ មិនសូវជាភិតភ័យប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ គេនៅមានស្មារតី ដើម្បីដោះស្រាយបញ្ហានោះថែមទៀតផង។
៣. មិនសូវស្ដាប់បង្គាប់គេ ដោយគ្មានហេតុផលនោះទេ ៖ បុរសពេញវ័យ តែងតែមិនធ្វើតាមបញ្ជារបស់នរណាម្នាក់ ដោយមិនបានដឹងពីហេតុផលច្បាស់លាស់ណាមួយនោះទេ។ គេត្រូវស្វែងរកមូលហេតុពិតប្រាកដ ទើបគេធ្វើតាម។
៤. មិនអនុញ្ញាឲ្យនរណាម្នាក់មកគម្រាមកំហែងខ្លួនឡើយ ៖ នេះគឺជាចំណុចមួយ ដែលបុរសពេញវ័យទាំងអស់មាន។ មនុស្សប្រុសចាស់ទុំ មិនឲ្យនរណាម្នាក់ មកគម្រាមកំហែងគេឡើយ៕
0 comments:
Post a Comment