ពាក្យមួយឃ្លាដ៏មានន័យខាងលើនេះ ត្រូវបានពោលឡើងដោយទស្សនវិទូដ៏ល្បីល្បាញមួយរូបរបស់ពិភពលោក គឺលោក សូក្រាត។ សូក្រាត គឺជាជនជាតិក្រិច កើតនៅទីក្រុង អាថែន និងរស់នៅចន្លោះឆ្នាំ ៤៧០មុនគ.ស ដល់ឆ្នាំ៣៩៩ មុនគ.ស។
សូក្រាតធ្លាប់បាននិយាយថា "គ្មាននរណាម្នាក់ ចង់ធ្វើខុសដោយចេតនាទេ"។ ក្នុងន័យនេះ គាត់ចង់ប្រាប់ថា ៖ នៅលើលោកនេះ គ្មានមនុស្សណាម្នាក់ចង់ធ្វើខុសនោះទេ។ ពេលដែលមនុស្សម្នាក់ដឹងថា ទង្វើដែលគេបម្រុងនឹងធ្វើ គឹជាទង្វើខុស នោះគេនឹងមិនប្រព្រឹត្តវាឡើយ។ ម្យ៉ាងទៀត បើបុគ្គលនោះដឹងថា វាខុសហើយ តែនៅតែប្រព្រឹត្ត នោះប្រហែលជាមានការគម្រាម ឬជម្រុញ ដោយស្ថានការណ៍ណាមួយហើយ៕
0 comments:
Post a Comment