ការទទួលទានដំណេក គឺជាការសម្រាកដ៏ល្អបំផុតពេលដែលយើងនឿយហត់ពីការងារពេញមួយថ្ងៃ។ ប៉ុន្ដែថាតើទទួលទានដំណេកបែបណាកុំអោយខូចសុខភាព និងអោយមានសុខភាពល្អនោះត្រូវធ្វើដូចម្ដេចខ្លះ? ថ្ងៃនេះយើងមានវិធីទទួលទានដំណេកអោយបានត្រឹមត្រូវមកជម្រាបជូន។
១-ហាមដេកពាក់នាឡិកាដៃ ៖ មិនត្រូវដេកពាក់នាឡិិកាដៃជាដាច់ខាត ពីព្រោះបើពាក់នាឡិកាដៃដេកវានឹងប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង ដោយសារតែខណៈដែលនាឡិកាកំពុងដំណើរការ នោះវានឹងបញ្ចេញថាមពលដែលជាផលប៉ះពាល់ដល់សុខភាពនោះឯង។

២-ហាមដេកក្បែរទូរស័ព្ទ ៖ មិនត្រូវដេកដោយដាក់ទូរស័ព្ទដៃនៅក្បែរខ្លួនឡើយ។ មនុស្សភាគច្រើនចូលចិត្ដយកទូរស័ព្ទដៃដាក់ម៉ោងរោទិ៍ដើម្បីអោយភ្ញាក់ក្នុងពេលកំណត់ណាមួយ។ មានភស្ដុតាងខាងវិទ្យាសាស្ដ្របានបង្ហាញថា ទូរស័ព្ទដៃនឹងបញ្ចេញរលកមេដែកអគ្គិសនីចេញមកក្រៅខណៈពេលដំណើរការដែលកត្ដានេះវាបង្កផលប៉ះពាល់ចំពោះប្រព័ន្ធប្រសាទ។ ដូច្នេះគប្បីដាក់ទូរស័ព្ទដៃអោយឆ្ងាយពីខ្លួន ឬយកល្អគួរតែបិទចោលតែម្ដងនៅពេលកំពុងដេក។

៣-ហាមដេកទាំងមុខនៅក្រែមម្សៅ ៖ សុភាពនារីទាំងឡាយតោងចាំទុកអោយច្បាស់ថា ការដេកទាំងមុខនៅសុទ្ធតែគ្រឿងសម្អាង វានឹងធ្វើអោយអ្នកមានបញ្ហាស្បែកក្នុងពេលវែង។ ដូច្នេះទោះជាអ្នកមានការហត់នឿយល្ហិតល្ហៃកម្រិតណាក្ដី ក៏ត្រូវតែលាងគ្រឿងសម្អាងចេញអោយអស់សិនមុននឹងចូលដេក។

៤-ហាមដេកពាក់អាវទ្រនាប់ ៖ សុខភាពនារីទាំងឡាយត្រូវចាំអោយច្បាស់ថា មិនត្រូវដេកពាក់អាវទ្រនាប់ឡើយ ពីព្រោះអ្នកវិទ្យាសាស្ដ្រជនជាតិអាមេរិកបានរកឃើញថា ការដែលពាក់អាវទ្រនាប់លើសពី១២ម៉ោង គឺជាការបង្កើនអត្រាប្រឈមចំពោះការកើតជំងឺមហារីកសុដន់។ ដូច្នេះគួរតែព្រលែងវាអោយបានល្ហើយខ្លះទើបជាការល្អ។ បើបានជ្រាបហើយ សូមកុំភ្លេចធ្វើតាមអោយក្លាយជាទម្លាប់ដើម្បីសុខភាព។ កត្ដាសំខាន់មួយទៀតគឺ បើមិនចង់ឆាប់ចាស់ពេកទេមិនត្រូវចូលដេកយប់ជ្រៅៗឡើយ៕
0 comments:
Post a Comment