ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលគេបានចាត់ទុកជាសាសនារបស់រដ្ឋ នៃប្រទេសកម្ពុជា។ ការចាត់ទុកនេះ ដោយសារតែការមើលឃើញពីប្រយោជន៍យ៉ាងច្រើន របស់ព្រះពុទ្ធសាសនា។ ទស្សនៈរបស់ព្រះពុទ្ធសាសនា ផ្សារភ្ជាប់យ៉ាងសំខាន់ទៅនឹងជីវភាពរស់នៅរបស់មនុស្ស។
ខាងក្រោមនេះ គឺជាគំនិតសំខាន់ៗនៅក្នុងព្រះពុទ្ធសាសនាទាំង ៧ ចំណុច ទោះអ្នកជឿ ឬមិនជឿព្រះពុទ្ធសាសនាក៏ដោយ ក៏អាចអានបានដែរ។
១. យើងនឹងទទួលបានពន្លឺនៃជីវិត។ មនុស្សខ្វាក់ពិតប្រាកដ មិនមែនជាមនុស្សខ្វាក់ភ្នែកពីកំណើតនោះទេ តែជាមនុស្សដែលមានទស្សនៈវិស័យងងឹតងងុយ មិនភ្លឺស្វាងទៅវិញទេ។
២. ទស្សនៈអប់រំរបស់ព្រះពុទ្ធ ជាទស្សនៈកម្មផល អ្នកណាសាងអាក្រក់ នឹងទទួលបានផលអាក្រក់ អ្នកណា កសាងអំពើល្អ នឹងទទួលបានកុសលផលបុណ្យ។ ព្រះពុទ្ធ មិនដែលអះអាងថា អាចជួយរំដោះទុក្ខពីបុគ្គលណាម្នាក់ ដោយគ្រាន់តែជឿលើព្រះអង្គបាននោះទេ។
៣. មានសិក្ខាបទតែមួយ មិនបំបែកសិក្ខាបទ។
៤. ព្រះពុទ្ធតែងអប់រំមនុស្សឲ្យចេះរំលត់ទុក្ខ និងធ្វើសេចក្ដីស្ងប់នៅក្នុងខ្លួន។
៥. ក្រោយពេលស្លាប់ មនុស្សនឹងយកកំណើតបន្តទៀត។ បើអ្នកមានកុសលផលបុណ្យ នឹងកើតនៅទីឋានដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានបាន នឹងកើតនៅកន្លែងអាក្រក់ ទីឋានដ៏ថោកទាបជាដើម។
៦. បញ្ញា គឺជាវត្ថុដ៏សំខាន់បំផុត។ បញ្ញាមិនត្រូវបានបំផ្លាញដោយ អវិជ្ជាឡើយ។
៧. ព្រះពុទ្ធអប់រំឲ្យយើងទាំងអស់គ្នា ពឹងលើខ្លួនឯង «ខ្លួនទីពឹងខ្លួន» ដោយមិនត្រូវរងចាំការជួយពីអ្នកដទៃ ឬចាំព្រេងសំណាង និងរំពឹងលើវត្ថុសក្ដិសិទ្ធិណាមួយនោះទេ៕
ប្រភពពី៖ Facebook
0 comments:
Post a Comment