យោងតាម Feng Shui, វិធីមួយនេះនឹងនាំឥទ្ធិពលខាងផ្លូវចិត្តវិជ្ជមាន និង ទ្រព្យសម្បត្តិ។ វាត្រូវបានគេជឿថាដើមឈើនេះ តំណាងអោយការហៅលុយ។
រុក្ខជាតិមួយនេះគេហៅថា Crassula។
ស្លឹករបស់វាមានបីប្រភេទទៅតាមអាយុរបស់វាគឺស្រស់, រលោង និង សំប៉ែត។ ពណ៌នៃស្លឹករបស់វាគឺបៃតងដូចថ្លើមថ្ម។ មែកថ្មីដែលទើបនឹងលូតលាស់របស់វាមានផ្ទៃ និងពណ៌ដូចគ្នាទៅនឹងស្លឹក ប៉ុន្តែបន្ទាប់ពីលូតលាស់មួយរយៈពេល វានឹងប្រែទៅជាពណ៌ត្នោត និង ដូចជាដើមឈើ។
រុក្ខជាតិនេះមិនពិបាកក្នុងការដាំនោះទេ។ វាមិនត្រូវការមើលថែរក្សាអោយបានដិតដល់ រឺដាំដាក់នៅក្នុងផើងដែលស្អាតអីនោះទេ, ប៉ុន្តែប្រសិនបើអ្នកដាំវានៅក្នុងផើងធំបន្តិច នោះវានឹងចាប់ផ្តើមលូតលាស់ល្អហួស។
ដើមនេះនឹងដុះលូតលាស់ល្អ ប្រសិនជាដាក់នៅទីតាំងវិជ្ជមាន ដែលត្រូវនឹងកំដៅព្រះអាទិត្យធម្មជាតិ។ វាងាយនឹងប្រែប្រួលទៅតាមស្ថានភាព ក៏ដូចជាការដាំ, ដូច្នេះវារស់មិនបានយូរនោះទេ ប្រសិនបើអ្នកស្រោចទឹកវាជានិច្ចនោះ។ បន្ទាប់ពីអ្នកស្រោចទឹកវារួច សូមរង់ចាំរហូតដីស្ងួតល្អមុនពេលដែលអ្នកស្រោចទឹកម្តងទៀត។ ក្នុងអំឡុងពេលរដូវរងារ, វាជប់ជាតិទឹកគ្រប់គ្រាន់។
យោងតាមវិធីសាស្ត្រចិនបុរាណ, រុក្ខជាតិនេះគឺតែដាក់នៅត្រង់ផ្នែកខាងស្តាំងពីមាត់ទ្វារផ្ទះរបស់អ្នក និងនៅទិសខាងជើងនៃផ្ទះ។
ថាពលនៃហុងស៊ុយនៃដើមនេះ ដែលហៅលុយអោយហូរចូល មកពីការចាក់ឬសគល់យ៉ាងល្អ, ថាមពលទាក់ទាញខាងផ្លូវចិត្តតាមរយៈការដុះលូតលាស់ថ្មី៕
0 comments:
Post a Comment