បើមិនយកចិត្ដទុកដាក់ចំពោះខ្លួនឯងខ្លះទេនោះ ធ្វើអោយអ្នកមើលទៅហាក់ពុំមានអ្វីលេចធ្លោផ្នែកសម្រស់ ដែលអាចទាក់ទាញចំណាប់អារម្មណ៍គេបាន។ ការរៀបចំខ្លួនប្រាណ និងស្ទីលតែងខ្លួនរបស់អ្នក និងនាំមកនូវជីវិតថ្មីសម្រាប់អ្នកក៏ថាបាន។
-ប្ដូរម៉ូដសក់ ៖ អ្នកអាចចាប់ផ្ដើមកែប្រែខ្លួនឯង តាមរយៈម៉ូដសក់ថ្មីដែលខុសពីម៉ូដសក់ដដែលៗរាប់ឆ្នាំមកហើយនោះ ដោយប្ដូរម៉ូដពីសក់វែងមកសក់ខ្លី មានសក់សះ សក់ការ៉េ ឬពីសក់ត្រង់ទៅជាមានទឹករលកបន្ដិចៗ ក៏ធ្វើអោយប្លែកភ្នែកបានដែរ។
-សម្រករាង ៖ បើអ្នកអាចប្រែរូបរាងពីធាត់មកស្គម រាងស្វែលវិញបាននោះ ជួយអោយអ្នកសប្បាយចិត្ដ ក្លាយជាមនុស្សថ្មីម្ដងទៀត ហើយទោះជាអ្នកតែងខ្លួនដូចម្ដេចក៏នៅតែស្អាតដែរ។
-លេងម៉ូដសម្លៀកបំពាក់ខ្លះ ៖ ម៉ូដសម្លៀកបំពាក់ពេលចេញក្រៅផ្ទះ និងពេលនៅក្នុងផ្ទះ ធ្វើអោយអ្នកក្លាយជាមនុស្ស២នាក់ផ្សេងគ្នា។ ទោះជាយ៉ាងណាម៉ូដសម្លៀកបំពាក់នោះ ត្រូវតែស័ក្ដិសមនឹងអ្នកផងដែរ។
0 comments:
Post a Comment