ស្ត្រីចំណាស់ម្នាក់ បានសួរទៅព្រះពុទ្ធអង្គថា៖ ហេតុអ្វីបានជាខ្ញុំក្រយ៉ាងនេះ? ព្រះពុទ្ធជាម្ចាស់តបថា៖ មកពីអ្នកអត់ចេះធ្វើទាន ហើយមិនដឹងថាធ្វើម៉េច ។
ស្ត្រីចំណាស់៖ ខ្ញុំគ្មានអីសោះ ក្រយ៉ាងនេះមានទានឯណាផ្តល់ឲ្យគេ? ព្រះពុទ្ធ៖ អ្នកមានរបស់ច្រើនណាស់ដែលអាចផ្តល់ជាទានបាន មិនមែនអត់សោះនោះទេ ៖
- មុខ អ្នកអាចញញឹម រីករាយ សើច សប្បាយបាន ។
- មាត់ អ្នកអាចប្រើវាដើម្បីនិយាយពាក្យល្អៗ លើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរីករាយ ឬក៏លួងលោមពួកគេ។
- ចិត្ត អ្នកអាចបើកចិត្តឲ្យទូលាយ ផ្តល់ការគោរព ការជឿជាក់ និង សណ្តានចិត្ត។
- ភ្នែក អ្នកអាចសម្លឹងមើលទៅអ្នកដទៃដោយមេត្តាធម៌ ។
- ខ្លួនប្រាណ អ្នកអាចប្រឹងប្រែងប្រើវាជាជំនួយដល់អ្នកដទៃ។ ឃើញទេ? អ្នកមិនមែនក្រទេ! ក្រចិត្តទើបហៅថា ក្រពិតប្រាកដ!!!
ប្រភពអត្ថបទពី៖ Bektleay
0 comments:
Post a Comment