ជាយូរលង់ណាស់មកហើយ, មានផ្ទះលោកសេដ្ឋីម្នាក់ មានខ្ញុំបំរើស្មោះត្រង់ជាច្រើន។ ថ្ងៃមួយ, លោកសេដ្ឋីចិត្តល្អក៏បានអោយស្រាមួយឪទិន ទៅខ្ញុំបំរើទាំងនោះ ដើម្បីជាការអរគុណដែលពួកគេទាំងនោះឧស្សាហ៍នឹងការងារ ហើយមានចិត្តស្មោះត្រង់តាមបំរើគាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ខ្ញុំបំរើទទួលស្រាពីលោកសេដ្ឋី ហើយហៅគ្នីគ្នាដើម្បីជប់លៀងនាល្ងាចថ្ងៃនោះ។ ពួកគេគិតថាស្រាមួយឪទិនមិនគ្រាន់គ្នាផឹកនោះទេ ព្រោះថាខ្ញុំបំរើនៅក្នុងផ្ទះមានច្រើនគ្នាណាស់។ ដូច្នេះពួកគេក៏គិតគ្នាលេងល្បែងគូររូបពស់ ប្រសិនបើអ្នកណាគូបានស្អាត ហើយៗមុនគេនោះ នឹងបានផឹកស្រា។ គិតគ្នារួចពួកគេក៏នាំគ្នារៀបចំប្រដាប់ប្រដាគូររូប ហើយពួកគេក៏ចាប់ផ្តើមគូររូបពស់។

មួយសន្ទុះក្រោយមានខ្ញុំបំរើម្នាក់ក្នុងចំណោមនោះ បានគូររួចមុនគេ ប៉ុន្តែគាត់ក្រឡែកមើលមនុស្សជុំវិញខ្លួន ឃើញអ្នកខ្លះមិនទាន់ចេញក្បាល ខ្លះមិនទាន់ចេញកន្ទុយនៅឡើយទេ ដូច្នេះគាត់ក៏គិតគូរបន្ថែមបន្តិចទៀត គាត់គូរបន្ថែមត្រង់នេះបន្តិចត្រង់នោះបន្តិច ថែមយូរៗទៅកាន់តែវែងឆ្ងាយទៅ។ ទីបំផុតរូបពស់របស់គាត់ មិនស្អាតហើយ ថែមទាំងបញ្ចប់ក្រោយគេទៀតផង។ ទំរាំគាត់គូររូបរួច ខ្ញុំបំរើដទៃទៀតនាំគ្នាផឹកស្រាអស់បាត់ទៅហើយ៕
ប្រភពអត្ថបទពី៖ Bektleay
0 comments:
Post a Comment