ខាងក្រោមនេះ យើងនឹងលើកយកគោលគំនិតអប់រំល្អៗ ទាំង១០ ឃ្លា ដែលមានក្នុងទស្សនៈអប់រំរបស់ជនជាតិអារ៉ាប់ ដែលយើងអាចរៀនសូត្រតាមបាន។
- កំហុសមួយ អាចធ្វើឲ្យមានសំណាងអាក្រក់ពីរដង។
- ជឿអ្វីដែលអ្នកបានឃើញ ហើយកុំជឿលើអ្វីដែលអ្នកបានឮ។
- សម្ដីផ្អែមល្ហែម និងទឹកចិត្តសប្បុរស អ្នកអាចអូសដំរី ដោយប្រើសក់តែ១សរសៃ។
- គ្មាននរណាម្នាក់ សាកសមនឹងឲ្យអ្នកបញ្ជា ជាងអ្នកបញ្ជាខ្លួនឯងនោះទេ។
- ប្រសិនបើអ្នកខ្លាចកុំធ្វើ, ហើយបើអ្នកធ្វើវាហើយ សូមកុំភ័យខ្លាច។
- កុំបើកទ្វារ នោះអ្នកនឹងមិនចាំបាច់បិទទ្វារឡើយ។
- ប្រសិនបើអ្នកបានបង្ហាញរឿងសម្ងាត់របស់អ្នកទៅឲ្យនរណាម្នាក់បានដឹង, ចូរកុំខឹងនឹងពួកគេ ដែលនិយាយដើមអ្នក។
- រក្សាព្រៃឲ្យបាន នោះបក្សីនឹងហោះមក។
- បើកមាត់របស់អ្នកតែមួយប៉ុណ្ណោះ បើអ្នកនិយាយ គឺវាប្រសើរជាងភាពស្ងៀមស្ងាត់។
- កងទ័ពសត្វចៀម ដែលដឹកនាំដោយសត្វតោមួយក្បាល អាចកម្ចាត់កងទ័ពសត្វតោ ដែលដឹកនាំដោយចៀម។
0 comments:
Post a Comment