ផ្លែទទឹម គឺត្រូវបានគេស្គាល់ថាជាផ្លែដែលមានរសជាតិឆ្ងាញ់និងមានអត្ថប្រយោជន៍ដល់សុខភាព។ ដូចផ្លែឈើដទៃទៀតដែរ សំបករបស់វាគឺនៅមានអត្ថប្រយោជន៍ជាច្រើនទៀត។ មានការសិក្សាជាច្រើនបានរកឃើញថា សំបកទទឹកមានសារធាតុប្រឆាំងអុកស៊ីតកម្មទ្វេគុណច្រើនជាងសាច់របស់វាទៅទៀត ហើយវាមានប្រសិទ្ធភាពចំពោះសុខភាពផងដែរ។
១. ជាប្រដាប់ការពារពន្លឺព្រះអាទិត្យបែបធម្មជាតិ
យកសំបកទទឹមទៅហាលឱ្យស្ងួតកិនធ្វើម្សៅ រក្សាទុកក្នុងក្រឡមួយ។ លាយវាជាមួយនឹងក្រែមឡូសិន ឬប្រេងក្រអូប ហើយលាបលើស្បែកដើម្បីការពារពន្លឺថ្ងៃ។
២. បង្ការជ្រួញ និងជំរុញកោសិកាស្បែកលូតលាស់
លាយម្សៅសំបកទទឹមលាយជាមួយនឹងទឹកដោះគោឆៅ ឬទឹកកុលាបឱ្យវារាងប៉ិកៗ រួចលាបលើស្បែកនិងទុកចោលរហួតដល់ស្ងួតសឹមលាងជាមួយនឹងទឹកក្ដៅឧណ្ហៗ។
៣. ព្យាបាលមុន និងកន្ទួលរមាស់
លាយម្សៅសំបកទទឹមជាមួយនឹងទឹកក្រូចឆ្មា ឬទឹកកុលាប ហើយលាបលើមុខទុកចោល ២០ នាទីសឹមលាងមុខជាមួយនឹងទឹកក្ដៅឧណ្ហៗ។
៤. ប្រឆាំងនឹងជំងឺបេះដូង
លាយម្សៅសំបកទទឹមជាមួយនឹងទឹកក្ដៅឧណ្ហៗ ផឹកជាប្រចាំដើម្បីជំរុញសុខភាពបេះដូង។
៥. ព្យាបាលក្អក
លាយម្សៅសំបកទទឹមជាមួយនឹងទឹកខ្លះៗ ហើយខ្ពុលមាត់ជាមួយនឹងទឹកនោះ ក្អកនិងឈឺកនឹងបាត់។
៦. ជំរុញសុខភាពមាត់ធ្មេញ
លាយទឹកមួយកែវជាមួយនឹងម្សៅសំបកទទឹម ១ ស្លាបព្រាកាហ្វេ ហើយខ្ពុលមាត់ពីរបីនាទី។ វានឹងជួយកម្ចាត់បាក់តេរីក្នុងមាត់ ធ្មេញប្រហោង និងជំរុញសុខភាពអញ្ជាញធ្មេញ៕
ប្រភពអត្ថបទពី៖ Khmeread.com
0 comments:
Post a Comment