ចំណេះដឹងថ្មីៗ

បើគេមិនស្រលាញ់ យើង​ត្រូវ​តែ​កាត់​ចិត្ត តែ​ត្រូវ​កាត់​ដោយ​របៀប​ណា?


ជា​ទូទៅ មនុស្ស​ទាំង​អស់ តែង​មានចិត្ត​ស្រឡាញ់ ខឹង ស្អប់ និង​ប្រចណ្ឌ។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​យល់​ថា មិន​មែន​មនុស្ស​ទាំង​អស់ សុទ្ធ​តែ​ពេញ​ចិត្តយើង ហើយ​យើង​អាច​​ប្រលោម​ស្នេហ៍​អ្នក​ណា​ក៏​បាន​នោះ​ទេ។ ព្រោះ​យើង​នឹង​អាច​បរាជ័យ​ក្នុង​ការ​សារភាព​ស្នេហ៍។

មាន​វិធី​មួយ​ចំនួន​សម្រាប់​អ្នក​សារភាព​ស្នេហ៍ តែ​គេ​មិន​ស្រឡាញ់ អាច​អនុវត្តន៍​បាន ៖

១. ប្រាប់​ខ្លួន​ឯងថា វា​គ្រាន់​តែ​ជា​ការ​ឈឺ​ចាប់​មួយ​គ្រា​តែ​ប៉ុណ្ណោះ បន្តិច​ទៀត វា​នឹង​លែង​អី​ហើយ។ ពេល​វេលា អាច​ធ្វើ​ឲ្យ​យើង​បំភ្លេច​អ្វីៗ​គ្រប់​យ៉ាង​បាន។

២. ទៅ​កម្សាន្ត​នៅ​កន្លែង​ដែល​មាន​ទេសភាព​ធម្មជាតិ​ស្អាតៗ ក្រឡេក​មើល​ពិភពលោក​ក្នុង​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង និង​ចាត់​ទុក​រឿង​រ៉ាវ​ទាំង​នោះ ជា​រឿង​ធម្មតាៗ។

៣. ត្រូវ​ដឹង និង​ប្រាប់​ខ្លួន​យើង​ថា សេចក្ដី​ស្រឡាញ់ គឺ​មិន​មែន​ជា​ការ​បង្ខិត​បង្ខំ​នោះ​ទេ។ យើង​មិន​អាច​បង្ខំ​មនុស្ស​ដែល​មិន​ស្រឡាញ់​យើង ឲ្យ​ស្រឡាញ់​យើង​បាន​ទេ ហើយ​យើង​ក៏​មិន​អាច​បង្ខំ​ខ្លួន​ឯង ឲ្យ​ស្រឡាញ់​មនុស្ស​ដែល​យើង​មិន​ពេញ​ចិត្ត​បាន​ដែរ។

៤. ជួប​ជុំ​មិត្តភក្ដិ ជជែក​គ្នា​លេង និង​ញ៉ាំអាហារ ពិសេស​និយាយ​រឿង​កំប្លែង ដើម្បី​ឲ្យ​ខ្លួន​ឯង អាច​រីក​រាយ និង​ចាក​ឆ្ងាយ​ពី​ចិត្ត​ដែល​ពោរពេញ​ដោយ​ទុក្ខ​លំបាក។

៥. ត្រូវ​ប្រឹង​ប្រែង​កែ​ប្រែ​នូវ​ចំណុច​ខ្វះ​ខាត ដែល​ជា​ហេតុ​ផល​មួយ​ចំនួន ធ្វើ​ឲ្យ​យើង​បរាជ័យ​ក្នុង​ការ​សារភាព​ស្នេហា​ចំពោះ​គេ៕



ប្រភពអត្ថបទពី៖ Bektleay

0 comments:

Post a Comment

Powered by Blogger.