១-.អារម្មណ៍ប្រចណ្ឌ ហួងហែងទាំងប្រុុសទាងស្រីសុទ្ធតែមានដូចគ្នា
តែអារម្មណ៍ប្រចណ្ឌរបស់មនុស្សស្រី វាស៊ាំញ៉ាំជាងមនុស្សប្រុុស
២- 90%នៃមនុស្សប្រុុសចូលចិត្តមនុស្សស្រីដែលស្អាតគួរអោយស្រលាញ់
ប៉ុន្តែ 100% នៃមនុស្សប្រុុសចង់រស់នៅជាមួយមនុស្សស្រីដែលឆ្លាត រវាស់រវៃ***
៣- មនុស្សដែលមានសង្សារពូកែប្រចណ្ឌរករឿងហឹង្សារ មិនចេះចប់មិនចេះហើយមានត្រឹមតែ 0,00001% ដែលនៅតែស្រលាញ់សង្សារ
ក្រៅពីនោះទូទៅតែងតែមានអារម្មណ៍ធុញថប់ ធុញទ្រាន៉គ្រប់ពេលជួបមុខ
៤- មិនដែលមានគូរណាដែលស្រលាញ់គ្នា ដោយមិនប្រើភាពអត់ធ្មត់ដើម្បីក្តីស្រលាញ់ វាគ្រាន់តែថា តើការអត់ធ្មត់នោះធ្វើតាមរបៀបណាតែប៉ុណ្ណោះ
៥- មនុស្សដែលលបលួចទៅមានអ្នកផ្សេងក្រៅពីសង្សារខ្លួនឯង គឺជាមនុស្សដែលខ្វះភាពជឿជាក់លើស្នេហា
៦-កុំខ្លាចការខូចចិត្ត ព្រោះគ្មានអ្នកណាស្លាប់ដោយសារជំងឺខូចចិត្ត មានតែភាពទន់ជ្រាយប៉ុណ្ណោះដែលសំលា់ប់ខ្លួនឯងអោយស្លាប់
៧-ស្នេហាវាមិនអាចកើតឡើងនៅកំលុងពេលដែលរងចាំអ្នកណាម្នាក់ទេ
តែវាអាចកើតឡើងនៅពេលដែលបណ្តោយអារម្មណ៍ទៅតាមសំរួល ហើយភាពរំភើបផ្សេងវានិងអាចកើតឡើង
៨- ទោះបីទុកចិត្តប៉ុនណាក៏ តែក៏មិនគួរបណ្តោយអោយសង្សារជាមួយនិងមិត្តភក្តិស្និតស្នាលគ្នាជ្រុលពេក ព្រោះរឿងផ្សេងៗវានិងអាចកើតឡើង
៩-បើសិនជាយើងមានអារម្មណ៍ថាខ្មាស់អៀនភ្នែកអ្នកដ៏ទៃនៅពេលដែលដើរជិតសង្សារខ្លួនឯង នោះមានន័យថាយើងមិនបានស្រលាញ់គេពិតប្រាកដ
១០-កុំរអ៊ូប្រាប់អ្នកដ៏ទៃថា សង្សារខ្លួនឯងមិនព្រមកែខ្លួនអោយប្រសើរឡើយ ព្រោះនិងត្រូវគេថាអោយវិញថា * នៅល្ងង់ទ្រាំដល់ណា *
១១-បើសិនជាយើងដឹងខ្លួនឯងថា ជាមនុស្សពូកែប្រច័ណ្ឌរករឿង គួរកុំជ្រើសរើសគូរសង្សារដែលស្អាតសង្ហារ រួសរាយរាក់ទាក់អោយសោះ
១២-ពេលដែលមនុស្សប្រុសមើលទៅស្រីស្អាត សិចស៊ី រហូតតាមមើលមិនដាក់ភ្នែកមិនមានន័យថា គេត្រូវការសង្សារបែបហ្នឹងទេ
១៣-មនុស្សប្រុសដែលទុកចិត្តបាន ដោយមិនក្បត់ចិត្តសង្សារឬភរិយា មានតែបុរសដែលនៅក្នុងម្ឈូសតែប៉ុណ្ណោះ គួរតែចាំទុកក្នុងចិត្ត
១៤-ព្យាយាមធ្វើខ្លួនអោយល្អ អោយមានតំលៃជាមនុស្សស្រីដែលដណ្តើមយកសង្សារយើងទៅ
ថ្ងៃណាមួយសង្សារយើងនិងវិលមកវិញដោយឯកឯង
១៥-មនុស្សប្រុសដែលស្រលាញ់សត្វចិញ្ចឹម ស្រលាញ់ដន្ត្រីចំរៀង ស្រលាញ់គ្រួសារ គឺគួរតែជាជំរើសល្អជាងមនុស្សប្រុសដែលស្រលាញ់តែខ្លួនឯង
១៦-នៅលើលោកមនុស្សប្រុសតិចជាង មនុស្សស្រី ហើយមនុស្សប្រុសដែលល្អ នៅលីវមានតិចជាងមនុស្សប្រុសដែលមិនល្អ និងមនុស្សប្រុសមានប្រពន្ធរួច
១៧-កុំស្រលាញ់មនុស្សខិលខូច ខ្ជិលច្រអូស ប្រមឹក ព្រោះមនុស្សស្រីនិងត្រូូវមានអារម្មណ៍ថាធ្លាក់នរកពេញមួយជីវិតបើរយកបុរសប្រភេទនេះ
១៨-គូរស្នេហ៍ដែលដើរអោបថើបគ្នា នៅមុខគេឯង គឺមានតែមនុស្សស្រីទេដែលត្រូូវបានកេទិចតៀនហើយមើលងាយជាខ្លាំង
១៩- Sex មិនអាចចងចំណងគូរស្នេហ៍អោយនៅជាមួយគ្នាបានរហូតទេ
ចិត្តដែលពាក់ព័ន្ធឯណោះទេ ដែលចងភ្ជាប់គ្នាមិនអោយទៅណាបាន
២០-អាយុគ្រាន់តែជាតួរលេខ ប្រសិនមនុស្ស2នាក់មានចិត្តដូចគ្នាស្ទើរតែគ្រប់រឿង ពេលនោះហើយភាពឋិតថេរក៏អាចកើតឡើងបានដោយមិនមានអាយុកាល
២១-មនុស្សដែលស្អាត ដែលសង្ហារក៏អាចមានពេលឈឺចាប់ដូចគ្នា បើសិនជាមានពេលមិនគ្រប់គ្រាន់អោយស្នេហាដែលបានបង្កើត
២២-ទោះបីបានលឺពាក្យដំណាលថា មានស្នេហ៍មានទុក្ខ តែមនុស្សភាគច្រើនជ្រើសរើសយកមានស្នេហាជានៅឯការម្នាក់ឯង
២៣-រឿងដែលសង្សារមិនព្រមប្រាប់តាំងពីដំបូង តែងតែជារឿងដែលយើងដឹងពេលណាក៏ក្តៅស្លឹកត្រជៀក
២៤-ទោះបីមនុស្សប្រុុសប្រាប់ថាមិនចូលចិត្តមនុស្សតុបតែងមុខខ្លាំងពេក តែមនុស្សប្រុុសក៏មិនចូលចិត្តមនុស្សមានមុខខ្លាញ់និងស្ងួតរហូតទេ
២៥-មនុស្សប្រុុសចូលចិត្តតិចទៀន រូបរាងមនុស្សស្រី តែមនុស្សមិនបានមើលរូបរាងខ្លួនឯងទេថាវាយ៉ាប់ប៉ុណ្ណាក្នុងភ្នែកមនុស្សស្រី
២៦-ទោះជាជនបរទេសប្រើភាសារខុសគ្នា តែក៏អាចស្រលាញ់គ្នាបាន ព្រោះដោយសារតែភាសារបេះដូងជាភាសារសាកលដែលមិនត្រូូវពាក្យប្រែ
២៧-មនុស្សត្រូូវប្រើខួរក្បាល និងទស្សនៈវែកញែកអោយច្រើនជាងមុននៅពេលមានស្នេហា ព្រោះមនុស្សស្រី មាត់ផ្ទុយពីចិត្ត
២៨-មនុស្សចូលចិត្តធ្វើជាភាគីដែលដេញតាម ច្រើនជាងត្រូវគេដេញតាម ដូចនេះហើយ វាមិនប្លែកទេដែលត្រូវតែរត់គេចនៅពេលដេញទាន់ជាន់កែង
២៩-មនុស្សស្រីមិនអាចទាមទារអ្វីបន្ថែម បុន្តែអាចមកពីមនុស្សធ្វើល្អមិនស្មើចុងស្មើដើម
៣០-ស្នេហ៍ដែលឃើញភ្លាមស្រលាញ់ភ្លែតអាចកើតឡើងត្រឹងតែ10% ក្រៅពីនោះកើតចេញពីភាពស្និតស្នាល ហើយនិងការរៀនសូត្រពីគ្នាយ៉ាងស៊ីជំរៅ
៣១-មនុស្សដែលយើងស្រលាញ់ និងមនុស្សដែលស្រលាញ់យើងអាចមិនមែនជាមនុស្សតែម្នាក់ រឿងនេះសបញ្ជាក់អោយឃើញថាមនុស្សយើងមានអាចបញ្ជារចិត្តខ្លួនឯងបានពិតមែន
៣២-ម្នាក់ៗនិងមានអារម្មណ៍ថាខ្លួនគឺជាមនុស្សធំដឹងក្តី នៅពេលដែលមានស្នេហា
តែនិងមានអារម្មណ៍ថាដឹងតែដឹងក្តីខ្លាំងឡើងនៅពេលដែលឈឺចាប់
៣៣-មនុស្សទី 3 អាចឈានចូលមកជិវិតស្នេហារបស់យើងបានគ្រប់ពេល
ដូចនេះនៅក្នុងភាពជឿជាក់លើស្នេហាក៏គួរតែមានការប្រុុងប្រយ័ត្ន
៣៤-កុំប្រញ៉ាប់មានសង្សារក្រោយពីបែកបាក់ភ្លាម ព្រោះយើងពិតជាមិនអាចចែកដាច់ថានោះ គឺជាអារម្មណ៍ស្នេហាពិត ឬក៏ជាអារម្មណ៍ត្រូវការដើម្បីកំដរពេលវេលាដែលឈឺចាប់
៣៥-មនុស្សដែលស្រលាញ់គ្នាមិនចាំបាច់ដើរចាប់ដៃគ្នាុ និយាយាសាសងគ្នា គ្រប់ពេល គ្រប់វេលានោះទេ ត្រឹមតែធ្វើអោយម្នាក់ៗមានអារម្មណ៍អោយគ្នាទៅវិញទៅមកគឺគ្រប់គ្រាន់ហើយ ៕
0 comments:
Post a Comment