បច្ចុប្បន្ននេះ មានសុភាពស្ត្រីជាច្រើនកំពុងរកមើលរូបមន្ត សម្រកគល់ភ្លៅរបស់នាង ដែលកំពុងតែរីកធំទៅៗនោះ។ ខាងក្រោមនេះ ជារូបមន្តសម្រាំង និងមានប្រសិទ្ធភាពបំផុត សម្រាប់អ្នកព្យាយាមធ្វើតាមការណែនាំទាំងនេះ។
- ហែលទឹក ឬឈរ នៅក្នុងទឹករួចប្រើជើងគោះទឹកដោយប្រើដៃតោងគែមមាត់ស្រះ។ អ្នកអាចប្រើជើងម្ដងម្ខាង គ្រវីទៅមកនៅក្នុងទឹក (ធ្វើម្ដងម្ខាងៗ) ប្រមាណជា ២០ដង។
- ប្រើជើងធាក់កង់ក្នុងខ្យល់ប្រមាណ ១០០ដង ដោយប្រើខ្នើយទ្រាប់នៅត្រង់គូទ ឬប្រើដៃទប់ការពារឈឺ។
- ផ្ដេកខ្លួនឲ្យដេករាបនៅនឹងកម្រាល រួចលើកជើងទាំងពីរបញ្ឈរឡើងលើ រួចលាតឲ្យត្រង់ទុកចោល ២នាទី បន្ទាប់មកញែកជើងពីរបំបែកចេញពីគ្នា រួចទាញផ្អឹបចូលគ្នាដូចដើមវិញ ដោយអនុវត្តបែបនេះទៅមកៗ បាន ២០ដង។
- អង្គុយនៅលើផ្ទៃកម្រាលរួចលាតជើង សណ្ដូកឲ្យត្រង់រួចលើកជើងគ្រវីទៅមកប្រមាណ ៥០ ទៅ ១០០ដង ក៏ប៉ុន្តែវិធីនេះ ទាមទារឲ្យប្រើកម្លាំងច្រើន និងហត់នឿយបន្តិច។ ក៏ប៉ុន្តែប្រសិនបើឧស្សាហ៍ធ្វើធានាថា គល់ភ្លៅ នឹងស្រកលឿនបំផុត៕
0 comments:
Post a Comment