ថ្ងៃនេះមហាស្នេហាសូមណែនាំលោកអ្នកអំពីប្រការគួរចៀសវាង ប្រសិនបើលោកអ្នកមិនចង់ឲ្យធ្មេញខូច!
ដូចលោកអ្នកធ្លាប់ដឹងមកហើយថា ការដុសសម្អាតធ្មេញ និងប្រើអំបោះរូសចន្លោះធ្មេញ គឺជាវិធីសាស្ត្រញឹកញាប់មួយក្នុងការថែរក្សាធ្មេញឲ្យមានសុខភាពល្អ ប៉ុន្តែមានទម្លាប់ច្រើនទៀតដែលអ្នកគួរតែចៀសវាង ដើម្បីថែរក្សាភាពភ្លឺរលោងរបស់ធ្មេញកាន់តែល្អនៅពេលខាងមុខទៀត។ ហេតុដូចនេះ យើងខ្ញុំសូមណែនាំនូវវិធីសាស្ត្របន្ថែមទៀតដើម្បីចៀសវាងការខូចធ្មេញនៅថ្ងៃក្រោយដូចខាងក្រោម៖
- _ចូរចៀសវាងការញ៉ាំទឹកត្រជាក់ ភេសជ្ជៈត្រជាក់ខ្លាំង អំឡុងពេលដែលលោកអ្នកកំពុងញ៉ាំរបស់ក្តៅ ដូចជាស៊ុប ជាដើម
- _ចូរចៀសវាងការប្រើប្រាស់របស់ជូរមកញឺលើធ្មេញជាញឹកញាប់ ព្រោះអាចធ្វើសុខភាពធ្មេញខ្សោយ
- _ចូរចៀសវាងការប្រើក្រដាសខាត់ មកខាត់ធ្មេញឲ្យស ព្រោះបណ្តាលឲ្យធ្មេញរបស់អ្នកសឹក និងងាយប្រឈមនឹងការស្រៀវ
- _ចូរចៀសវាងការដាំត្បូង ពេជ្រ ឬសម្ភារៈផ្សេងនៅលើធ្មេញ ព្រោះអាចបណ្តាលឲ្យធ្មេញខូច បែក ឬក៏បាក់
- _មិនត្រូវខាំក្រចកដៃលេងឡើយ ព្រោះវាអាចគ្រោះថ្នាក់ដល់ថ្គាម និងឆែបធ្មេញបាន
- _មិនត្រូវដុសសម្អាតធ្មេញខ្លាំងៗពេកឡើយ ព្រោះវាអាចបណ្តាលឲ្យខូចធ្មេញ និងអញ្ចាញធ្មេញបាន។ ចូរដុសធ្មេញថ្នមៗដោយប្រើច្រាសទន់
- _ចូរចៀសវាងការគ្រឺតធ្មេញ ព្រោះវាអាចបណ្តាលឲ្យឈឺនៅថ្គាម និងប្រេះធ្មេញបាន
- _មិនត្រូវព្យាយាមទំពារដុំទឹកកកឡើយ ព្រោះអាចបណ្តាលឲ្យធ្មេញបែកបាន
- _ចូរចៀសវាងការញ៉ាំអាហារសម្រន់ណាដែលមានជាតិផ្អែមច្រើន
Copyrighted: Moha Sneha
0 comments:
Post a Comment