ដោយយោងទៅតាមការសិក្សាថ្មីមួយបានរកឃើញថា ក្នុងម្ទេសមានម៉ូលេគុលមួយប្រភេទដែលអាចបន្ថយឥទ្ធិពលជំងឺមហារីកសុដន់បាន ដែលវាធ្លាប់តែជារឿងពិបាកមួយសម្រាប់ព្យាបាល។ ការសិក្សានេះត្រូវបានធ្វើឡើងនៅឯ Bochum សាកលវិទ្យាល័យ Ruhr ប្រទេសអាឡឺម៉ង់ ដែលពួកគេបានធ្វើតេស្តទៅលើសារធាតុហិរក្នុងម្ទេស។
ជំងឺមហារីកសុដន់គឺជាទម្រង់ជំងឺមហារីកដែលកើតមានញឹកញាប់បំផុតលើមនុស្សស្រីទូរទាំងពិភពលោក ដោយមិនប្រកាន់ពូជសាសន៍អ្វីទាំងអស់។
អ្នកស្រាវជ្រាវបានធ្វើតេស្តទៅលើឥទ្ធិពលនៃសារធាតុដ៏សកម្មមួយដែលមានក្នុងម្ទេស នោះគឺ Capsaicin ហើយវាពិតជាមានប្រសិទ្ធភាពទប់ស្កាត់ការលូតលាស់របស់ជំងឺមហារីកសុដន់មែន។ សារធាតុមួយនេះដែរ ក៏ត្រូវបានគេអះអាងថា ជួយជំរុញដល់ការឆាប់ងាប់ និងទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីកបានច្រើនប្រភេទដោយរួមទាំង មហារីកនៅលំពែង និងពោះវៀនធំផង៕
ខាងក្រោមនេះ គឺជាសញ្ញា នៃជំងឺមហារីកសុដន់ខ្លះៗ ដែលមិត្តនារីៗគួរយល់ដឹង៖
- *ការសង្កេតឃើញដុំ
- *រមាស់សុដន់
- *ហើមសុដន់
- *រឹងក និងស្មា
- *ផ្លាស់ប្ដូរទំហំសុដន់
- *ការឡើងរឹងសុដន់
- *ការហូរសារធាតុរាវពីក្បាលសុដន់
- *បាត់រំញោចក្បាលដោះ
- *ផ្លាស់ប្ដូរទំហំក្បាលដោះ
- *ខួចជាលិកាសុដន់
Copyrighted : Moha Sneha
0 comments:
Post a Comment