អ្នកចង់ដឹងទេថា ល្បែង ស្រី ស្រា វាប្រសើរជាង ភាពក្រខ្សត់ត្រង់ណាខ្លះ?
តោះនាំគ្នាអាចកិច្ចសន្ទនារវាង ចារុដា (ចៅហ្វាយ) និង មេត្រី (កូនចៅ) ស្តីអំពី ល្បែង ស្រី ស្រា បន្តិចមើល!- -ចារុដា៖ ជានិច្ចកាល ឮតែល្បែង ស្រីនិងស្រា មេត្រី កាលណាទើបឯងផ្លាស់?
- +មេត្រី៖ ជម្ងឺឆ្កួតរបស់ខ្ញុំ ស្លូតបូតជាទីបំផុត មិនដូចគេស្មាននោះទេ។ ល្បែងបង្រៀនយើងនូវភាពហីមិនអើពើ ឲ្យចេះលាតបើកដៃ ហើយមើលយ៉ាងសប្បាយរីករាយ ភ្នំមាសមួយគំនរវារលាយបាត់ទៅៗ ជាចំហាយហាក់ដូចជាដំណក់សន្សើមត្រូវកំដៅថ្ងៃ។ កាន់ផ្ទាល់នូវកូនឡុកឡាក់ ធ្វើឲ្យលូតលាស់ការសញ្ជប់សញ្ជឹងពិចារណា។ ការប្រុងប្រយ័ត្នលើស្នៀតខូចរបស់អ្នកលួចបន្លំ សម្រួចភ្នែក និងការចេះដឹងរបស់មនុស្ស។ ការប្រថុយ ធ្វើឲ្យកម្រើករំជួលសេចក្ដីក្លាហាន។ ការចំណេញ បញ្ឆេះទំនុកចិត្តលើខ្លួនឯង រីឯការចាញ់ខាតបង់ បង្រៀននូវការមិនរវីរវល់អើពើយ៉ាងរីករាយជាទីបំផុត។ ចុះរីឯស្រីៗ? ស្រឡាញ់ស្រីៗ ជាសកម្មភាពគ្មានស្វែងចង់បានប្រយោជន៍ ដែលធ្វើឲ្យបរិសុទ្ធស្អាតនូវមនោសញ្ចេតនាមិនរកផលកម្រៃ។ ស្រីៗស្រឡាញ់យើងផ្ដល់មកឲ្យយើងនូវគំនិតសប្បាយមួយប្រភេទលើខ្លួនយើង។ ស្រីៗខ្ពើមយើង ធ្វើឲ្យយើងនឹកឃើញថាយើងគ្មានតម្លៃធំដុំ។ គុណភាពពិសេសបន្តិចបន្តួចដែលខ្ញុំមានសេសសល់ពីនោះទាក់ទងទៅនឹងអបាយមុខរបស់ខ្ញុំទាំងអស់ លោកម្ចាស់!
- -ចារុដា៖ ចុះជាមួយស្រា ឯងយ៉ាងដូចម្ដេចដែរ?
- +មេត្រី៖ ច្រើនលើសជាងនេះ ថែមទៀត។ ជំនឿលើអ្នកដទៃ ហើយនិងជំនឿលើខ្ញុំខ្លួនឯង ការភ្លេចនូវទុក្ខសោករបស់ខ្ញុំ ការសម្រាកនៃចំណង់របស់ខ្ញុំ។ ស្រាមើលខ្លួនមនុស្សច្រណែនប្រចណ្ឌឲ្យជា បំភ្លឺអ្នកមានទុក្ខសោក មិនតែប៉ុណ្ណោះ ស្រាផ្ដល់លំអដល់មនុស្សរូបអាក្រក់ ហើយនិងយុវវ័យដល់ព្រឹទ្ធាចារ្យ។ ស្រាផ្ដល់មនុស្សឯកោ នូវមិត្តដែលមានចិត្តស្រឡាញ់ពោរពេញច្រើនថែមទៀត។ ស្រាផ្ដល់គំនិតដល់មនុស្សអស់សង្ឃឹម ផ្ដល់សេចក្ដីសប្បាយដល់អ្នកព្រួយ ផ្ដល់សន្តិភាពដល់អ្នកមានចិត្តព្រួយបារម្ភ។ បើសិនជាគ្មានលោកម្ចាស់ទេ ដោយឥតរារែក ខ្ញុំនិយាយថាស្រាជាមិត្តយ៉ាងប្រាកដប្រជារបស់ខ្ញុំហើយ។
- -ចារុដា៖ ស្ដាប់ឯងនិយាយទៅ ឮដូចជាមានត្រូវ នៅក្នុងការនិយាយខុសរបស់ឯងដែរ។ កាលណាឯងស្រវឹង ឯងយកអ្នកដែលឯងជួបទាំងប៉ុន្មានជាមិត្ត។ មិត្តឯងទាំងអស់នោះ ប្រហែលជាមានតម្លៃគ្រាន់បើជាងមិត្តកាលអញនៅមានទ្រព្យ ពីព្រោះថា សេចក្ដីក្រខ្សត់បានមកដណ្ដើមយកពីអញអស់ទៅវិញ។ អញមិននិយាយឲ្យឯងទេ មេត្រី ពីព្រោះឯងនៅភក្ដីនឹងអញ តាំងពីអញវិនាសហិនហោចទ្រព្យសម្បត្តិអស់ទៅ។
0 comments:
Post a Comment