ចំណេះដឹងថ្មីៗ

កំហុសដែលអ្នកមិនដឹងថាអនុវត្តខុស ជារៀងរាល់ថ្ងៃ លើឧបករណ៍អេឡិចត្រូនិច ដូចជាទូរស័ព្ទ និងកុំព្យូទ័រ ឲ្យប្រែជាឆាប់ខូច ដោយមិនដឹងខ្លួន!

ជាញឹកញាប់ អ្នកតែងតែមានអារម្មណ៍ថា ឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច របស់អ្នកដូចជាស្មាតហ្វូន និងកុំព្យូទ័រយូរដៃ ហាក់ដូចជា ឆាប់ចាស់ ឆាប់ខូច ប្រើមិនបានយូរទាល់តែសោះ។ ជាក់ស្តែងអ្នកគួរតែបន្ទោសសកម្មភាពរបស់អ្នកជាប្រចាំវិញ ទើបត្រូវពីព្រោះមនុស្សភាគច្រើន យល់ខុសក្នុងការប្រើប្រាស់ ព្រមទាំងថែទាំ មិនបានត្រឹមត្រូវសោះឡើយ។

ហេតុនេះយើងនឹង បង្ហាញពីកំហុស និងដំណោះស្រាយមួយចំនួន ដែលអ្នកគួរតែយល់ដឹងព្រមទាំងអនុវត្តផង ដើម្បីឲ្យឧបករណ៍អេឡិចត្រូនិចទាំងនោះ ប្រើបានយូរ៖

១. ការសាកថ្ម

-ថ្មប្រភេទ lithium-ion និង lithium-polymer ដែលមានក្នុងទូរស័ព្ទ tablet និងកុំព្យូទ័រយួរដៃ ត្រូវតែសាកឲ្យពេញឡើងវិញ និងកុំបណ្តោយឲ្យ ថ្មធ្លាក់ដល់សូន្យឲ្យសោះ ពីព្រោះការសាកពី ០ ឡើងដល់ ១០០ ពេញ អាចសាកបានតែ ៤០០ ទៅ ៦០០ ដងប៉ុណ្ណោះ។

-ដើម្បីឲ្យប្រើប្រាស់បានកាន់តែយូរ អ្នកត្រូវតែឧស្សាហ៍សាកថ្ម វាឲ្យបានញឹកញាប់ ជាពិសេស នៅពេលវាធ្លាក់ដល់ ២០% ឬ ១០%។

-ឧបករណ៍អេឡិចត្រូនិច សព្វថ្ងៃ ទោះបីជាសាកថ្មពេញហើយ មិនដកឆ្នាំងសាកចេញក៏មិនមានហានិភ័យអ្វីដែរ ប៉ុន្តែ នេះមិនមែនមានន័យថាអ្នកត្រូវទុកជាប់រហូតគ្រប់ពេលនោះទេ។ ជាក់ស្តែង ថ្មនឹងកាន់បានយូរជាង ប្រសិនបើអ្នកសាកត្រឹម ៤០% ទៅ ៨០%។


-អ្នកមិនត្រូវទិញ ឆ្នាំងសាកដែលថោកៗនោះទេ ពីព្រោះវាគ្មានស្តង់ដារ និងមានហានិភ័យខ្ពស់។ ជាពិសេស អ្នកមិនត្រូវសាកថ្ម ដោយប្រើខ្សែ USB ជាមួយនឹងឧបករណ៍ដទៃ (ដូចជា កុំព្យូទ័រ) ឡើយ។

-ចៀសវាងទិញ និងប្រើប្រាស់ ឆ្នាំងសាក ដែលអាចសាកបានរហ័ស តិចជាងមួយម៉ោង។

-ដើម្បីការពារការឡើងកម្តៅទូរស័ព្ទ អ្នកគួរដោះសំបកទូរស័ព្ទចេញ នៅពេលសាកថ្ម។

-រៀងរាល់ ៣ ខែម្តង អ្នកគួរប្រើថ្មទូរស័ព្ទ ឬថ្មកុំព្យូទ័រ ឲ្យអស់ដល់ ០% រួចធ្វើការសាកមួយពេញ ១០០% វិញ ដើម្បីថែទាំសុខភាពថ្មឧបករណ៍របស់អ្នក។

២. ការគ្រប់គ្រងសីតុណ្ហភាព

-រាល់ពេលប្រើប្រាស់កុំព្យូទ័រយួរដៃ អ្នកត្រូវចៀសវាងដាក់វាលើជើង ឬលើពូក ដើម្បីការពារការឡើងកម្តៅម៉ាស៊ីន។ វិធីប្រើប្រាស់ល្អបំផុត គឺប្រើជើងកុំព្យូទ័រ (ខ្លះមានកង្ហារភ្ជាប់ជាមួយផង) ជាជំនួយ។

-ថ្មប្រភេទ lithium-ion មិនអាចឡើងកម្តៅខ្លាំងបានទេ ហេតុនេះអ្នក គួរតែរក្សាឧបករណ៍របស់អ្នក ចៀសឆ្ងាយពីកាំរស្មីព្រះអាទិត្យ ឬកន្លែងដែលមានកម្តៅក្តៅខ្លាំងនោះទេ។

-សីតុណ្ហភាពត្រជាក់ពេក ក៏មិនល្អសម្រាប់ថ្មដែរ។ សូមអ្នកប្រើប្រាស់ទូរស័ព្ទ ដោយមានសំបកការពារ នៅពេលអ្នកចេញក្រៅ នៅពេលមានសីតុណ្ហភាពត្រជាក់ខ្លាំង។

៣. ការការពារអេក្រង់

-អ្នកត្រូវដាក់អេក្រង់កុំព្យូទ័រ ឲ្យចៀសឆ្ងាយពី កាំរស្មីព្រះអាទិត្យផ្ទាល់ ពីព្រោះវាអាចបំផ្លាញពណ៌ លើអេក្រង់បាន។

-អ្នកត្រូវថែទាំអេក្រង់ឲ្យបានល្អ ជាពិសេស កុំប្រើម្រាមដៃប៉ះ ឬសង្កត់អេក្រង់ឲ្យសោះ។

-អ្នកអាចប្រើក្រណាត់ទន់ជូតអេក្រង់បាន តែសូមកុំប្រើទឹកបាញ់សម្អាតឲ្យសោះ ព្រោះវាមានជាតិអាម៉ូញាក់ ដែលអាចបំផ្លាញអេក្រង់បាន។

៤. ការសម្អាតធូលី និងកំទេចកំទី

-ប្រសិនបើអ្នកដាក់ទូរស័ព្ទក្នុងកាបូបស្ពាយ នោះធូលី និងកំទេចកំទីផ្សេងៗ និងរារាំងប្រព័ន្ធទូរស័ព្ទរបស់អ្នក។ ដើម្បីកម្ចាត់ធូលីទាំងនោះចេញ អ្នកត្រូវបិទទូរស័ព្ទរបស់អ្នក រួចប្រើច្រាសដុសធ្មេញ និងក្រណាត់ទន់មកសម្អាត។

-ជាក់ស្តែង អ្នកគួរតែដាក់ទូរស័ព្ទ នៅដាច់ដោយឡែកពីគេ (ចំហៀងកាបូប)។

-អ្នកត្រូវសម្អាត កុំព្យូទ័ររបស់អ្នកមួយឆ្នាំ ម្តង ឬពីដង (អាស្រ័យលើលក្ខខណ្ឌដំណើរការ) ជាពិសេសនៅពេល ដែលអ្នកលើសម្លេងថ្លង់ចេញពីកុំព្យូទ័រ ឬសង្កេតឃើញថា ឆាប់ក្តៅខុសពីធម្មតា។

-ប្រសិនបើអ្នកមិនចេះសម្អាតទេ អ្នកអាចទាក់ទង សេវាកម្មអ្នកជំនាញកុំព្យូទ័រ មកធ្វើជំនួសក៏បាន៕

Credit: Khmerload and Bright Side

0 comments:

Post a Comment

Powered by Blogger.