ចំណេះដឹងថ្មីៗ

តិចនិក ក្នុងការរៀបចំតុបតែងបន្ទប់ ឬផ្ទះរបស់អ្នក ដែលមានទំហំតូច ឲ្យមើលទៅមានភាពធំទូលាយ

ថ្ងៃនេះយើងនឹងណែនាំ ប្រិយមិត្តអ្នកអាន ឲ្យមកចេះរៀបចំតុបតែង បន្ទប់ដែលមានទំហំតូច ឲ្យប្រែមកហាក់ដូចជាមានទំហំធំទូលាយ ដោយគ្រាន់តែផ្លាស់ប្តូរការរៀបចំ បែបងាយៗ និងបន្តិចបន្តូចប៉ុណ្ណោះ។

ចង់ដឹងយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. អ្នកគួរដាក់វាំងនន ឲ្យខ្ពស់កៀកទៅនឹងពិតាន នោះបង្អួចរបស់អ្នក នឹងមើលឃើញធំជាងមុន


២. អ្នកគួរយកដែកឆក់ ដែលឆក់ក្រដាសជាប់នឹងទូទឹកកក ប្រមូលចេញពីផ្ទៃទូទឹកកកឲ្យអស់ ហើយដាក់វាម្តុំ នៅលើផ្ទាំងដែកឆក់ ជិតនោះទើបជាការប្រសើរ

៣. អ្នកមិនត្រូវដោះស្បែកជើងដាក់ គ្មានសណ្តាប់ធ្នាប់ពេញផ្ទះនោះទេ។ អ្នកគួរមានទូដាក់ស្បែកជើងមួយ ទើបជាការប្រសើរ ពីព្រោះវាជួយឲ្យមានភាពទូលាយ និងមិនរញ៉េរញ៉ៃថែមទៀត

៤. អ្នកគួរតែបិទក្រដាស លើផ្ទៃបន្ទប់ក្រឡាបញ្ឈរ និងពណ៌ស្រាលៗ ពីព្រោះការប្រើពណ៌ងងឹត និងក្រឡាផ្តេក ធ្វើឲ្យបន្ទប់មើលទៅកាន់តែតូច

៥. អ្នកប្រហែលជាមិនជឿទេថា ការប្រើកន្សែងច្រើនពណ៌ខុសៗគ្នា អាចធ្វើឲ្យបន្ទប់ទឹក មើលទៅរញ៉េរញ៉ៃ និងមើលទៅហាក់ដូចជា មានរបស់ច្រើន មិនល្អភ្នែកទាល់តែសោះ

៦. អ្នកគួរជ្រើសរើស គ្រឿងសង្ហាររឹមតុបតែង ក្នុងបន្ទប់ ដែលមានជើង ទើបមានភាពទូលាយ មិនចង្អៀត ដូចគ្រឿងសង្ហាររឹមគ្មានជើងនោះទេ

៧. ដើម្បីការពារភាពរញ៉េរញ៉ៃ អ្នកគួររៀបចំ បែងចែករបស់របរ ទៅតាមប្រភេទរបស់វា រួចរក្សាទុកក្នុងប្រអប់ផ្សេងៗគ្នា ទើបជាការប្រសើរ

៨. មនុស្សភាគច្រើនគិតថា បន្ទប់តូចគួរតែដាក់កម្រាលព្រំ តូចបានហើយ ប៉ុន្តែជាក់ស្តែង វាធ្វើឲ្យគ្រែមើលទៅធំចង្អៀត ជាងកម្រាលព្រំធំ

៩. ស្រីៗយើងភាគច្រើន មានគ្រឿងតុបតែងមុខ និងខ្លួនប្រាណច្រើនណាស់ ហេតុនេះ អ្នកមិនគួររៀបចំរប៉ាត់រប៉ាយពេញ ទូសំអាងនោះទេ អ្នកគួររៀបចំវាចូលក្នុងថតទូ ឬបិទដែកឆក់ ឲ្យឆក់ជាប់នឹងក្តារឆក់ លើជញ្ជាំងក៏ជាការប្រសើរ

១០. បន្ទប់ដែលមិនសូវធំ មិនត្រូវដាក់លម្អ ចង្កៀងធំៗ ឲ្យចង្អៀតនោះទេ។ អ្នកគួរតែប្រើអំពូលបង្កប់ តាមពិតាន ដើម្បីឲ្យបន្ទប់មានភាពធំទូលាយ៕

ប្រភព : Khmerload and Bright Side

0 comments:

Post a Comment

Powered by Blogger.