គតិបណ្ឌិត

មូលហេតុ៥យ៉ាង ដែលរារាំងអ្នកមិនអោយក្លាយជាអ្នកមាន!


[អត្ថបទគួរចែករំលែក]
មនុស្សគ្រប់រូបតែងចង់មានទ្រព្យសម្បត្តិច្រើន។ មនុស្សខិតខំធ្វើការរាល់ថ្ងៃ ហើយតែងគិតថាថ្ងៃណាមួយខ្លួន នឹងក្លាយជាអ្នកមាន។ តើមនុស្ស គ្រប់គ្នា សុទ្ធតែអាចក្លាយជា អ្នកមានមែនទេ? លោក ប្រាអិន ត្រេសស៊ី (Brian Tracy) ដែលជាអ្នកនិពន្ធ ដ៏ល្បីល្បាញមួយរូប ផ្នែកអភិវឌ្ឍន៍ សមត្ថភាព និងជាបុគ្គលដ៏ជោគជ័យមួយរូប បានលើកឡើងថា មានមូលហេតុសំខាន់ៗចំនួន ៥ ដែលរារាំងមិនឲ្យមនុស្សក្លាយជាអ្នកមាន៖


១. មនុស្សទូទៅ រស់នៅក្នុងសង្គមឬបរិយាកាសមួយដែលមិនមានអ្នកមាននៅក្បែរ ជាហេតុធ្វើឲ្យពួកគេ មិនដឹងថាអ្វីទៅ ដែលជំរុញឲ្យមនុស្ស ម្នាក់ៗ ក្លាយជាអ្នកមានបាន។

២. មនុស្សទូទៅ មិនហ៊ានសម្រេចចិត្តធ្វើ ទោះបីពួកគេបានអាន ឬបានទទួលដំបូន្មានពីមនុស្សជោគជ័យក៏ដោយ។

៣. មនុស្សទូទៅ មិនព្រមចាប់ផ្តើមធ្វើឥឡូវភ្លាមទេ ចេះតែគិតថាចាំដល់ពេលនេះចាំធ្វើ ចាំដល់ពេលនោះចាំធ្វើ។

៤. មនុស្សទូទៅ ពេញចិត្តតែនឹងរបស់ចំពោះមុខ ចាយវាយដើម្បីសប្បាយរយៈពេលខ្លី

៥. មនុស្សទូទៅ ខ្វះទស្សនវិស័យទៅអនាគត មិនដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដើម្បីសម្រេចទៅដៅអនាគត៕


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.