ចំណេះដឹងថ្មីៗ

ស្លឹកស្វាយអាចព្យាបាលជំងឺទឹកនោមផ្អែមបាន?


ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​ពេញនិយម​បាន​នឹង​កំពុង​តាម​យារ​យី​សុខភាព​មនុស្ស​ទូទាំង​ពិភពលោក ។ ជំងឺ​កើតឡើង​នៅពេល​រាងកាយ​មិនអាច​ប្រើប្រាស់​សារធាតុ​អាំង​ស៊ុយ​ឡាំង​បាន​គ្រប់គ្រាន់ ឬ​លំពែង​ឈប់​ផលិត​សារធាតុ​អាំង​ស៊ុយ​ឡាំង ។ កង្វះ​សារធាតុ​អាំង​ស៊ុយ​ឡាំង ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង និង​បង្ក​ជា​រោគសញ្ញា​មួយចំនួន ដូចជា ស្រេកទឹក បត់ជើងតូច​ញឹកញាប់ និង​ស្រក​ទម្ងន់​ខុស​ប្រក្រតី ។​


​តាម​ការស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញថា​សារធាតុ​ដែល​ចម្រាញ់​ពី​ស្លឹក​ស្វាយ អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន ពីព្រោះ​វា​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម ។ ការស្រាវជ្រាវ​នេះ បានធ្វើ​ពិសោធន៍​លើ​សត្វ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​លទ្ធផល​បានបង្ហាញ​ឱ្យឃើញថា​សត្វ​ដែល​ស៊ី​សារធាតុ​ចម្រាញ់​ពី​ស្វាយ ស្រូបយក​ជាតិ​ស្ករ​ពី​អាហារ​បាន​តិច ធ្វើឱ្យ​កម្រិត​ជាតិ​ស្ករ​ចុះថយ​ទៅតាម​នោះដែរ ។​

ហេតុអ្វី​បានជា​ស្លឹក​ស្វាយ​មាន​ប្រសិទ្ធភាព​?

​ស្លឹក​ស្វាយ​ដែល​ល្អ​ជាងគេ​សម្រាប់​ប្រើ​ជា​ឱសថ​ព្យាបាល គឺ​ត្រួ​ច​ខ្ចី​ទន់​ពណ៌​ក្រហម​ស្វាយ​ព្រឿងៗ ចំណែក​ស្លឹក​ស្វាយ​ចាស់ៗ​ដែលមាន​ពណ៌​បៃតងចាស់ ក៏​អាច​យកមក​ប្រើការ​បាន​ដែរ ដោយ​ហាល​ឱ្យ​ស្ងួត​ទុក​ប្រើ ។ ស្លឹក​ស្វាយ​ទាំងនេះ​សម្បូរ​ទៅដោយ​វីតាមីន​អា បេ និង សេ រួមទាំង​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ​ទៀត ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហ្វ្លេ​វើ​ណ័​ដ (flavonoids) និង​ផេ​ណុល (Phenols)​។ ស្លឹក​ត្រួយ​ខ្ចី មាន​សារធាតុ​តានី​ន (Tannins ឬ Anthocyanidins) ជួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដំណាក់កាល​ដំបូង និង​មាន​៣​បេ​តា​-​តារា​សេ​ណុល (3 beta-taraxenol) និង​អេ​ទីល​អា​សេ​តាត (Ethyl Acetate) ដែលមាន​តួនាទី​ជួយ​សំយោគ​អាំង​ស៊ុយ​ឡាំង ដើម្បី​ជំរុញ​ដល់​ការ​បំ​លែង​សារធាតុ​គ្លី​កូ​សែន (Glycogen) និង GLUT4​។ ស្លឹក​ស្វាយ​ក៏ត្រូវ​បាន​គេ​ប្រើ​ធ្វើជា​តែ ដើម្បី​ជួយ​ព្យាបាល​ជំងឺ​រ៉េ​ទីន និង​ជំងឺ​សរសៃឈាម​ដែល​បង្កដោយ​ទឹកនោមផ្អែម យ៉ាង​មាន​ប្រសិទ្ធភាព ។​

​តើ​គួរប្រើ​ស្លឹក​ស្វាយ​យ៉ាងដូចម្តេច​ទើប​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន​?

​វិធី​ទី​១
យក​ស្លឹក​ស្វាយ​៥​ទៅ​១០​សន្លឹក​ដាំ​ក្នុង​ទឹក​១​កាំ​សៀវ​តូច​
បន្ទាប់ពី​ដាំ​ពុះ ត្រូវ​ទុកចោល​១​យប់ ដើម្បី​ឱ្យចេញ​ជាតិ​ពី​ស្លឹក​ស្វាយ​ទៅក្នុង​ទឹក​
​ច្រោះ​យកតែ​ទឹក​
ត្រូវ​ទទួលទាន​ទឹក​ស្វាយ​នេះ​នៅពេល​ព្រឹក​មុនគេ​បន្ទាប់ពី​ភ្ញាក់​ពី​គេង​
​កំណត់ចំណាំ ៖ ការ​ញ៉ាំ​ទឹក​ស្វាយ​ពោះ​ទទេ​មុន​អាហារ​ពេល​ព្រឹក នឹង​ធ្វើឱ្យ​សម្រូប​សារធាតុ​កម្ចាត់​ទឹកនោមផ្អែម​នៃ​ស្លឹក​ស្វាយ អាច​នឹង​ប្រព្រឹត្តទៅបាន​ពេញលេញ ។​

​វិធី​ទី​២
ហាល​ស្លឹក​ស្វាយ​ក្នុង​ម្លប់​ឱ្យ​ស្ងួត​ក្រៀម ហើយ​បុក​ឱ្យ​ម៉ដ្ឋ​
ញ៉ាំ​ម្សៅ​ស្លឹក​ស្វា​យក​ន្លៃ​ស្លាបព្រា​កាហ្វេ មួយថ្ងៃ​២​ដង​

​ក្រៅពី​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ស្លឹក​ស្វាយ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ច្រើនយ៉ាង​ទៀត ដូចជា អាច​ព្យាបាល​អាការ​រាគរូស គ្រុណក្តៅ ជំងឺ​ពក​សរសៃ គេង​មិន​លក់ ហឺត រលាក​ទងសួត និង​ផ្តាសាយ​តិចតួច ជាដើម ។ ដូចគ្នា​ដែរ ស្លឹក​ស្វាយ​ក៏​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ពង្រឹង​សរសៃឈាម​ដែរ ៕

ប្រភពពី៖ pmhotnews

0 comments:

Post a Comment

Powered by Blogger.