ចំណេះដឹងថ្មីៗ

ដឹងទេ តិចនិកនៃការសម្រកខ្លាញ់ និង សម្រកទម្ងន់ គឺខុសគ្នាយ៉ាងម៉េចខ្លះ?



មនុស្ស​ជាច្រើន​អាច​នឹង​យល់ច្រឡំ​ថា ការ​ស្រក​ទម្ងន់ និង ការ​ស្រក​ខ្លាញ់ គឺ​ដូច​តែ​គ្នា​ទេ ប៉ុន្តែ​ជាក់ស្តែង​គឺ​មិន​ដូចគ្នា​ទេ !


​នៅពេល​ចាប់ផ្តើម​តម​អាហារ និង ហាត់ប្រាណ នោះ​រាងកាយ​នឹងមិន​ចុះ​ខ្លាញ់​ភ្លាមៗ​នោះទេ ។ ជួនកាល​ការបញ្ចុះ​ទម្ងន់​អាច​នឹង​បណ្តាលឱ្យ​រាងកាយ​ចាប់ផ្តើម​បាត់បង់​សាច់ដុំ ដែល​ប្រការនេះ​ពុំមែន​ជាស​ញ្ញា​ល្អ​ចំពោះ​សុខភាព​នោះទេ ។ ដើម្បី​បញ្ចុះ​ខ្លាញ់ អ្នក​ចាំបាច់​ត្រូវ​យល់ថា ការកាត់បន្ថយ​ទម្ងន់ ពុំមែន​ជាការ​បំបាត់​ខ្លាញ់​ចេញពី​រាងកាយ​នោះទេ​។​

​ភាពខុសគ្នា​រវាង​ការ​ស្រក​ទម្ងន់ និង ​ការ​ស្រក​ខ្លាញ់​



​មនុស្ស​ជាច្រើន​ប្រើ​ភាសា​សាមញ្ញ​ថា «​ចង់​ស្រក​គីឡូ !» ដែល​ការពិត​នោះ គឺ​គេ​ចង់​សម្រក​ខ្លាញ់​ដែល​បណ្តាលឱ្យ​រាងកាយ​មើលទៅ​រីក​ធំ ទ្រលុកទ្រលន់ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិតជា​យល់​ខុស​ថា ស្រក​គីឡូ គឺ​ស្រក​ខ្លាញ់​មែន​នោះ គឺ​ពិតជា​ពិបាក​ហើយ ពីព្រោះ​អ្នក​អាច​នឹង​ប្រើ​វិធី​សម្រក​ខុស​បច្ចេកទេស និង បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព ។ ជា​ចាំបាច់​យើង​ត្រូវ​ដឹង​ពី​រាងកាយ​របស់​យើង ថា​តើ​ពិតជា​លើស​ខ្លាញ់ ឬ យ៉ាងណា សាច់ដុំ​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ឬក៏​មិនដែល​ហាត់ប្រាណ​ហើយ​សាច់ដុំ​ប្រែជា​ទន់ តែ​បែរជា​យល់ថា​ជា​សាច់​លើស ឬ ខ្លាញ់​នេះ​តែម្តង ?

​ការ​ឈរ​នៅលើ​ជញ្ជីង ពុំមែន​ជា​វិធី​តែ​ម្យ៉ាង​ដែល​បញ្ជាក់​ពី​ទម្ងន់​សុខភាព​របស់​យើង​បាន​នោះទេ ទោះជា​អ្នកមើល​ឃើញថា មិន​ឡើង​លើស​ប្រក្រតី ក៏​មិនអាច​បញ្ជាក់ថា​គ្មាន​ខ្លាញ់​ដែរ ។ ចុះបើ​ឃើញថា​លើស​គីឡូ​វិញ ? នោះ​ក៏​ចាប់ផ្តើម​តម​អាហារ និង​ហាត់ប្រាណ​ដើម្បីឱ្យ​ភ្នែកជញ្ជីង​ស្រុត​មក​ប្រក្រតី​វិញ ។ ការ​នេះ​អាច​ត្រឹម​បញ្ជាក់ថា​ចុះ​ទម្ងន់ តែ​មិន​ប្រាកដថា​ចុះ​ខ្លាញ់​ទេ​ ។ ការដែល​សំខាន់​នោះ ទម្ងន់​មិនមែនជា​បញ្ហា​ចោទ ព្រោះ​ខ្លាញ់​នៅតែ​លើស ។

​កំហុសឆ្គង​មួយទៀត​គឺ អ្នក​តម​អាហារ​តែងតែ​គិតគូរ​យ៉ាង​ម៉ត់ចត់​ពី​កម្រិត​កាឡូរី​នៃ​អាហារ​ដែល​ខ្លួន​ទទួលទាន ហើយ​ព្យាយាម​លៃ ឬ​កាត់បន្ថយ​ដើម្បីឱ្យ​ឆាប់​ស្គម ខ្លះទៀត​ដល់​ទៅ​មិន​ញ៉ាំ​អាហារ​ចាំបាច់​មួយចំនួន ដែល​កត្តា​នេះ​បណ្តាលឱ្យ​សាច់ដុំ​បាត់បង់​ខ្លាញ់​សម្រាប់​បំប៉ន​ភាពរឹងមាំ ។

​ការហាត់​ប្រាណ​គំហុក​



​ប្រសិនបើ​អ្នក​ពិតជា​ចង់​រក្សា​រាង​ក្នុង​កម្រិត​ណាមួយ តូច​ល្មម ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ អ្នក​មិនគួរ​ហាត់ប្រាណ​ខ្លាំងៗ​ពេក​ទេ ជាពិសេស​លំ​ហាត់​បែប​កា​ដ្យូ ។ ដើម្បី​រំលាយ​ស្រទាប់​ខ្លាញ់ ត្រូវការ​ត្រឹម​បញ្ចូល​ប្រភេទ​លំ​ហាត់​ធ្ងន់ៗ​មួយចំនួន​ប៉ុណ្ណោះ មិនចាំបាច់​ហាត់​យ៉ាងគំហុក​តែម្តង​នោះទេ ។ លំ​ហាត់​កា​ដ្យូ ពិតជា​អាច​ដុតបំផ្លាញ​កាឡូរី និង ខ្លាញ់​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​រាងកាយ​ក៏ត្រូវ​ការ​លំ​ហាត់​បង្ហាប់​ពង្រឹង​សាច់ដុំ និង​ពង្រីក​ទំហំ​សាច់ដុំ​ដែរ ។ នៅពេល​អ្នក​ហាត់ប្រាណ​ជំនួយ​សាច់ដុំ​បាន​ត្រឹមត្រូវ នោះ​លទ្ធផល​នឹង​ចេញមក​ក្រោម​ស្បែក គឺ​ខ្លាញ់ និង ជាតិ​ទឹក​ចេញមក​តាម​ស្បែក ។ ហេតុអ្វី​បានជា​ត្រូវ​ពង្រឹង​សាច់ដុំ​? ពីព្រោះ​ការពង្រឹង​សាច់ដុំ​ឱ្យ​រឹងមាំ​នឹង​ជួយ​ដល់​ការដុត​កម្ចាត់​ខ្លាញ់ ហើយ​នៅពេល​មាន​សាច់ដុំ​កាន់តែច្រើន ឬ​ធំ នោះ​រាងកាយ​នឹងត្រូវ​ការ​ថាមពល​ច្រើន​មក​ចិញ្ចឹម​សាច់ដុំ ធ្វើឱ្យ​ការចំណាយ​ថាមពល ( កាឡូរី ) ក្នុង​រាងកាយ​នឹងមិន​សេសសល់ ហើយ​បណ្តាលឱ្យ​ធាត់​ឡើយ ។​

​ការកាត់បន្ថយ​របប​អហារ​គំហុក​



​ដូចគ្នា​ដែរ ការ​តម​អាហារ​អាច​នឹង​ជួយ​កាត់បន្ថយ​ខ្លាញ់ ប៉ុន្តែ​រាងកាយ​ក៏ត្រូវ​ការ​ខ្លាញ់​ដែរ ដូចនេះ​សុខភាព​ត្រូវបាន​រំខាន​។ អ្នក​ពុំគួរ​ឈប់​ញ៉ាំ​អាហារ​ដែលមាន​ខ្លាញ់​ទាំងស្រុង ដោយ​គិតថា​ការកាត់បន្ថយ​កាឡូរី នឹង​នាំឱ្យ​ខ្លួ​ស្គម​ឆាប់​នោះទេ ។ បន្ថែម​លើ​នេះ បើ​អត់​អាហារ​ហើយ ខំ​ហាត់ប្រាណ​ខ្លាំង​ទៀត​នោះ រាងកាយ​នឹងរង​ផលប៉ះពាល់​ជាខ្លាំង គឺ​បាត់បង់​សាច់ដុំ តែ​មិន​បាត់បង់​ខ្លាញ់ ។ ការបញ្ចុះ​ទម្ងន់​ពុំគួរ​ធ្វើឡើង​ដោយ​មិន​គិតគូរ​ពី​សុខភាព​សាច់ដុំ​ទេ ព្រោះ​ការ​នេះ​ជា​រឿង​ពីរ​ដើរ​ទន្ទឹមគ្នា​។ មិត្ត​នារី​គួរ​ឈប់​យក​ភ្នែកជញ្ជីង​មក​កំណត់​សម្រស់​របស់ខ្លួន​ទៅ ហើយ​ព្យាយាម​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​វិញ​ល្អ​ជាង និង ​ប្រើ​ម៉ែត្រ​វាស់​ទំហំ​ចង្កេះ នោះ​អ្នកនឹង​ឃើញ​ពី​លទ្ធផល​កម្ចាត់​ខ្លាញ់​ពិតៗ ៕

ប្រភពពី៖ pmhotnews

0 comments:

Post a Comment

Powered by Blogger.