រូបមន្តទិព្វ ធានាថាស្រកគីឡូ ក្នុងរយៈពេល ៣ ថ្ងៃ
របបអាហារមានសារៈសំខាន់ ចំពោះការសម្រកទម្ងន់។ ការហាត់ប្រាណ ជាទៀងទាត់ ក៏អាចជួយពន្លឿន ដល់ការបញ្ចុះគីឡូដែរ។ ការញ៉ាំភេសជ្ជៈខាងក្រោមនេះ នឹងជួយសម្រេចគោលបំណង របស់អ្នកបានមួយកម្រិតទៀត។
ថ្ងៃនេះ យើងបានរៀបចំ ភេសជ្ជៈពិសេសមួយ សម្រាប់សម្រកទម្ងន់របស់អ្នក បានយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើ
១. ក្រឡុកជីវ៉ាន់ស៊ុយស្រស់មួយក្តាប់ដៃ
២. ច្របាច់ទឹកក្រូចឆ្មារមួយផ្លែ ទៅក្នុងម៉ាស៊ីនក្រឡុកនោះ
៣. បន្ថែមទឹកកន្លះពែង រួចក្រឡុកឲ្យម៉ត់ម្តងទៀត។
សារៈប្រយោជន៍
- ជីវ៉ាន់ស៊ុយ សម្បូរវីតាមីន និងជួយសម្រួលដល់ ប្រព័ន្ធរំលាយអាហារ នៅក្នុងរាងកាយ។
- ក្រូចឆ្មារ ជួយកម្ចាត់ជាតិពុល និងជាតិខ្លាញ់។
វិធីញ៉ាំ
- ចូរទទួលទានទឹកក្រឡុកនេះ ៥ ថ្ងៃជាប់គ្នា នៅពេលព្រឹកព្រលឹម (មានន័យថា ពោះទទេរ)
- អ្នកគួរទុកចន្លោះពេល ១០ ថ្ងៃទៀត ទើបចាប់ផ្តើមធ្វើវាញ៉ាំម្តងទៀត៕
ប្រភពពី៖Your Stylish Life
0 comments:
Post a Comment