ចំណេះដឹងថ្មីៗ

រឿងខ្លី៖ ស្នេហាពិតគឺជា ការទទួលយកដោយស្ម័គ្រចិត្ត


មានគូសង្សារមួយគូបានរៀបការជាមួយនឹងគ្នា។ មិត្តភក្តិរបស់ពួកគេ និង គ្រួសាររបស់ពួកគេបានមក ចូលរួមពិធីមង្គលការរបស់ពួកគេយ៉ាងអធិកអធម។

កូនក្រមុំគឺស្រស់ស្អាតបំផុតពេលដែលបាន គ្រងរ៉ូបអាពាហ៍ពិពាហ៍ពណ៌សរបស់នាង ហើយកូនកំលោះពិតជាស្រស់សង្ហារ ជាមួយនឹងឈុតខ្មៅរបស់គាត់។ មនុស្សគ្រប់គ្នាហៅក្តីស្រលាញ់របស់ពួកគេ គឺជាស្នេហាពិតដែលមានចំពោះគ្នា។

ប៉ុន្មានខែក្រោយមកប្រពន្ធដាក់សំណើទៅកាន់ប្តីថា, "អូនបានអានទស្សនាវដ្តីមួយ គេនិយាយអំពីរបៀបនៃការពង្រឹងចំណងអាពាហ៍ពិពាហ៍ អោយកាន់តែមានភាពរឹងមាំ និងជិតស្និទ្ធ។ ឥលូវអូនចង់អោយពួកយើង សរសេរជាបញ្ជីររាយនូវអ្វីដែល ពួកយើងមិនពេញចិត្តចំពោះគ្នា។ បន្ទាប់មកយើងនឹងរកវិធីដោះស្រាយ និងធ្វើអោយជីវិតរបស់ពួកយើងមានសុភមង្គលរួមគ្នា"។

ប្តីក៏យល់ព្រមតាមសំណើរបស់ប្រពន្ធ,​ ដូច្នេះពួកគេបានទៅបន្ទប់ផ្សេងគ្នា ហើយអង្គុយចុះដើម្បីសរសេរនូវអ្វី ដែលមានការរំខានដល់ពួកគេ។ ពួកគេបានគិតអំពីសំនួរទាំងអស់នេះពេញមួយថ្ងៃ, បន្ទាប់មកពួកគេក៏សរសេរវាចូលទៅក្នុងបញ្ជីររបស់ពួកគេ។

ព្រឹកបន្ទាប់, នៅលើតុញុំាអាហារពេលព្រឹក, ពួកគេសំរេចចិត្តលើបញ្ជីររបស់ពួកគេបង្ហាញគ្នា។ "អូននឹងចាប់ផ្តើមមុន" ប្រពន្ធនិយាយទៅកាន់ប្តី។ នាងយកបញ្ជីររបស់នាងឡើងមក, បញ្ជីររបស់នាងពិតជាមិនធម្មតាមែន គឺវែងយ៉ាងអន្លាយសរសេរឡើងតក្រដាស់រហូតដល់ ៣ទំព័រ។ នាងក៏ចាប់ផ្តើមអានបញ្ជីររបស់នាងម្តងមួយចំណុចៗ, នាងសំគាល់ឃើញទឹកភ្នែករឹមៗហូរចេញពីភ្នែករបស់ប្តីនាង។ "មានរឿងអ្វីកើតឡើង?" នាងសួរទៅកាន់ប្តីរបស់នាង។ "អត់មានអីនោះទេ!" ប្តីរបស់នាងតប "បន្តការអានរបស់អូនទៀតទៅ"។ ប្រពន្ធចាប់ផ្តើមអានបន្តរហូតដល់ចប់ទំព័រ។ ពេលនាងអានចប់ នាងក៏ដាក់ក្រដាសបញ្ជីរនៅលើតុ ហើយប្រាប់ប្តីរបស់នាងអោយអានបញ្ជីររបស់គាត់ម្តង។

«ឥលូវដល់ពេលដែលបងត្រូវ អានបញ្ជីររបស់បងម្តងហើយឆាប់ឡើង។ យើងនឹងនិយាយអំពីបញ្ហាដែលមាននៅក្នុងបញ្ជីររបស់ពួកយើង។ "នាងនិយាយទាំងរីករាយ"។ ប្តីរបស់នាងនៅស្ងាត់មួយភ្លែត ហើយគាត់ក៏យកក្រដាសបញ្ជីររបស់គាត់ ដាក់នៅលើក្រដាសរបស់នាង។ នាងបើកវាមើល ប៉ុន្តែក្រដាសបញ្ជីររបស់គាត់គឺទទេរស្អាត។ គាត់គ្មានសរសេរអ្វីទាំងអស់។ គាត់និយាយទៅកាន់ប្រពន្ធរបស់គាត់ថា "បងសុំទោស។ បងគ្មានអ្វីដែលត្រូវសរសេរនៅលើក្រដាសរបស់បងនោះទេ"។ គាត់និយាយបន្ត, "អូនជាមនុស្សល្អឥតខ្ចោះតាមរបៀបអូន។ អូនគួរអោយស្រលាញ់ និងអស្ចារ្យបំផុត ហើយបងក៏គ្មានអ្វីដែលចង់អោយអូនផ្លាស់ប្តូរនោះដែរ"។ ប្រពន្ធរំភើបចិត្តនូវអ្វីដែលប្តីរបស់នាងបាននិយាយ។ នាងស្រក់ទឹកភ្នែកនូវភាពស្មោះត្រង់ និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់គាត់ចំពោះនាង ហើយនាងក៏អោបគាត់យំ ដោយសេចក្តីរំភើបចិត្ត។

ចូរចងចាំថាគ្មាននរណាម្នាក់ ដែលល្អឥតខ្ចោះនោះទេ។ ការស្រលាញ់ត្រូវតែចេះអធ្យាស្រ័យគ្នា ហើយកុំព្យាយាមកែប្រែនរណាម្នាក់ អោយហួសពីអ្វីដែលពួកគេមាន៕

ប្រភពអត្ថបទពី៖ ROSE

0 comments:

Post a Comment

Powered by Blogger.