គន្លឹះសំខាន់ៗដែលអាចដឹកនាំជីវិតរបស់អ្នកទៅរកភាពជោគជ័យ
បើទោះជាអ្នកមានចំណេះដឹង មានសុខភាពល្អប៉ុនណាក៏ដោយ ក៏មិនប្រាកដថាអ្នកទទួលបាននូវភាពជោគជ័យក្នុងជីវិតនោះដែរ។ តើហេតុអ្វីបានជាអ្នកមិនទទួលជោគជ័យ? តើអ្នកបានគូរប្លង់ ឬផែនទីជីវិតហើយឬនៅ? ដើម្បីអាចដឹកនាំជីវិតទៅរកភាពជោគជ័យបាន អ្នកគួរអនុវត្តន៍តាមចំណុចខាងក្រោម៖
១/ កំណត់គោលដៅជីវិត៖ ចាប់ផ្តើមកំណត់គោលដៅនៃជីវិតរបស់ ថា តើអ្នកចង់ធ្វើអ្វី? និង ចង់សម្រេចគោលដៅនោះក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត? ហើយអ្នកត្រូវអនុវត្តន៍វាជាប្រចាំថ្ងៃ។
២/ កំណត់គុណតម្លៃជីវិត៖ ត្រូវកំណត់ពីគុណតម្លៃក្នុងជីវិតរបស់អ្នក ហើយរស់នៅជាមួយនឹងគុណតម្លៃនោះជាប្រចាំ ព្រោះគុណតម្លៃជាមូលដ្ឋានស្នូលដែលអនុញ្ញាតឲ្យអ្នកដទៃ ស្គាល់អ្នកតាមរយៈគុណតម្លៃក្នុងជីវិតរបស់អ្នក។
៣/ បង្កើនចំណេះដឹង៖ ត្រូវចាប់ផ្តើមបង្កើនចំណេះដឹងតាមរយៈការស្រាវជ្រាវ អានសៀវភៅ ធ្វើការងារស្ម័គ្រចិត្ត និងចែករំលែកបទពិសោធន៍ដល់អ្នកដទៃ។
៤/ បង្កើនទំនាក់ទំនង៖ ត្រូវធ្វើការទាក់ទងជាមួយមនុស្សដែលទទួលជោគជ័យក្នុងជីវិត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីពួកគេវិញ។
៥/ រក្សាសុខភាពឲ្យបានល្អ៖ គឺត្រូវបរិភោគអាហារឲ្យបានទៀងម៉ោង និងតាមកំណត់ ហើយត្រូវធ្វើលំហាត់ប្រាណ និងកម្សាន្តនៅកន្លែងដែលមានបរិយាកាសល្អ។ ល៕
0 comments:
Post a Comment