ចំណេះដឹងថ្មីៗ

សម្បកក្រូចឆ្មាអាចជួយបំបាត់ស្មាមប្រេះកែងជើងបាន!



ការប្រេះកែងជើងមិនត្រឹមតែអាចធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពនៃ ប្រអប់ជើងរបស់អ្នកប៉ុណ្ណោះទេ ពេលខ្លះវាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់ជាខ្លាំងផងដែរ ។ ក្រៅពីការប្រើផលិតផលផ្សេងៗដែលមានដាក់លក់នៅទីផ្សារ អ្នកក៏អាចប្រើវិធីដ៏សាមញ្ញ និងងាយស្រួល ដោយគ្រាន់តែប្រើនូវសម្បកក្រូចឆ្មារដែលអ្នកប្រើរួច ។អ្នកមិនត្រឹមតែអាចប្រើទឹករបស់វានោះទេ សម្បកក្រូចឆ្មារនេះក៏មានអត្ថប្រយោជន៍ក្នុងការយកវាមកប្រើព្យាបាល បញ្ហាប្រេះកែងជើង មុននឹងអ្នកបោះចោលវាដែរ ។

ជាដំបូង អ្នកត្រូវជ្រើសរើសយកក្រូចឆ្មារមួយដែលមានទំហំធំល្មម ដែលអាចត្រូវនឹងទំហំកែងជើងរបស់អ្នក។ បន្ទាប់មក អ្នកគ្រាន់តែយកសម្បកក្រូចឆ្មារពាក់កណ្តាល មកដាក់ពីក្រោមកែងជើង ហើយទុកវាចោលនៅទីនោះឲ្យបានយ៉ាងហោចណាស់កន្លះម៉ោង ឬបានមួយយប់កាន់តែល្អប្រសើរ។ ការដាក់វានៅពេលយប់គឺជាជម្រើសដ៏ល្អ ព្រោះជើងអ្នកនឹងមិនធ្វើចលនាច្រើនដូចក្នុងពេលថ្ងៃឡើយ។



អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត បន្ទាប់ពីមួយយប់នៃការដាក់សម្បកក្រូចឆ្មារអប់កែងជើង ត្រង់កន្លែងដែលមានស្នាមប្រេះនេះ ព្រោះថាវានឹងជួយឲ្យស្បែកត្រង់កន្លែងដែលមានបញ្ហានោះ ប្រែជាទន់ល្មើយ និងជាបាត់នូវស្នាមប្រេះទាំងឡាយ បន្ទាប់ពីអ្នកលាបគ្រីមបន្ថែមសំណើមនៅទីនោះ។ សម្រាប់បញ្ហាប្រេះកែងជើងខ្លាំង នោះអ្នកគួរអនុវត្តបន្តជាប្រចាំ ដើម្បីបានទទួលទល្ធផលល្អប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចយកខ្ទឹមបារាំងមកអប់បាតជើងវិញផងដែរ នៅពេលដែលអ្នកលែងចង់ប្រើសម្បកក្រូចឆ្មារតទៅទៀត ៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.