ចំណេះដឹងថ្មីៗ

វិធីងាយៗខាងក្រោមនេះជួយ បំបាត់ប្រហោងនៅលើ ផ្ទៃមុខយ៉ាងឆាប់រហ័ស!


ប្រាកដណាស់ដែលថាផ្ទៃមុខមានជាតិខ្លាញ់ច្រើនអាចប្រឈមមុខនឹងការកើតមុន។ ម៉្យាងវិញទៀតពេលដែលមុនទាំងនោះរលុបបាត់ទៅ វានឹងបន្សល់នូវស្លាកស្នាមដែលអាចបណ្តាលអោយខូងស្បែករឺយើងហៅថាប្រហោងនេះឯង។ តើអ្នកគួរធ្វើដូចម្តេច? រូបមន្តខាងក្រោមនេះនឹងអាចជួយអ្នកបាន៖

ប៉េងប៉ោះនិងទឹកក្រូចឆ្មារ
កិនប៉េងប៉ោះ១រឺ២អោយម៉ត់រួចហើយបន្តក់ក្រូចឆ្មារ៣ដំណក់ទៅក្នុងប៉េងប៉ោះដែលកិនរួច។ បន្ទាប់មកទៀតយកសំលីជ្រលក់ទៅក្នុងល្បាយ ដែលលាយហើយនោះយកមកលាបលើផ្ទៃមុខ ទុកចោល១៥នាទីសឹមលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។

ស៊ុតផ្នែកពណ៍សនិងទឹកក្រូចឆ្មារ
យកផ្នែកពណ៍សនៃស៊ុតចំនួន២ ដាក់ក្រូចឆ្មារ២រឺ៣ដំណក់ក្នុងនោះហើយលាយវាបញ្ចូលគ្នា។ យកល្បាយនោះមកលាបលើផ្ទៃមុខទុកវាអោយស្ងួតសឹមលាងមុខចេញនឹងទឺកត្រជាក់ជាការស្រេច។

ម៉ាសធម្មជាតិប្រភេទនេះមិនត្រឹមតែជួយបង្រួមរន្ធញើសរបស់អ្នកទេ ប៉ុន្តែវាថែមទាំងជួយកម្ចាត់ចោលនូវកោសិកាចាស់ៗផងដែរ។

ម្សៅបេកឃីងសូដា (Baking Soda)និងទឹក
យកម្សៅបេកឃីងសូដា២ស្លាបព្រាបាយលាយជាមួយទឹកស្អាត១ស្លាបព្រាបាយហើយលាយវាអោយទៅជាល្បាយ។ យកល្បាយនោះមកលាបលើផ្ទៃមុខ ទុកចោល១៥នាទីរួចលាងសម្អាតមុខនឹងទឺកត្រជាក់ជាការស្រេច។

ក្រូចឆ្មារ និង ទឺកម្នាស់ ដំបូងអ្នកត្រូវច្របាច់ក្រូចឆ្មារមួយចំហៀងហើយដាក់ទឹកម្នាស់កន្លះកែវកូរវាអោយសព្វ។ បន្ទាប់មកទៀតយកម៉ាសស្ងួត រឺ សំលីជ្រលក់ក្នុងល្បាយនោះរហូតល្បាយ ជ្រាបចួលអស់រួចយមកបិទលើផ្ទៃមុខ។ សូមទុកម៉ាសចោល១៥នាទីសឹមលាងចេញជាមួយទឹកត្រជាក់ជាការស្រេច៕


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.