អ៊ីស្រាអែល៖ នាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រមួយក្រុម បានបញ្ចេញរបាយការណ៍ថ្មី ដែលវាអាចជា ការដាស់តឿនដ៏សំខាន់ សម្រាប់សុខភាព ដោយក្នុងនោះគឺ បានបញ្ជាក់ថា សម្រាប់បុរសដែល និយាយទូរស័ព្ទចាប់ពី ១ម៉ោងឡើងទៅ ក្នុង១ថ្ងៃ អាចធ្វើឲ្យគុណភាព ទឹកមេជីវិតរបស់ពួកគេ ធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ នៃប្រទេសអ៊ីស្រាអែល បានបញ្ចេញរបាយការណ៍ថ្មីមួយ ដោយបានបញ្ជាក់ថា បរិមាណទឹកមេជីវិត (ទឹកកាម) របស់បុរសនឹងត្រូវ កាត់បន្ថយបន្តិចម្តងៗ ប្រសិនណាពួកគេ ធ្វើការនិយាយទូរស័ព្ទ ដោយចំណាយរយៈពេលយូរ ពោលគឺចាប់ពី១ម៉ោង ក្នុង១ថ្ងៃ។ ម្យ៉ាងវិញទៀត ការនិយាយទាំងដែល ទូរស័ព្ទកំពុងសាកថ្ម រួមទាំងការទុកដាក់ ទូរស័ព្ទនៅក្បែរខ្លួន ឬក៏នៅលើតុក្បែរគ្រែគេង នៅពេលយប់ជាប្រចាំ ក៏អាចជាកត្តាធំ នាំឲ្យបុរសប្រឈមមុខ នឹងការធ្លាក់ចុះខ្សោយ នៃគុណភាពទឹកមេជីវិត ផងដែរ។

ទូរស័ព្ទ ក៏ជាកត្តាធំមួយ អាចធ្វើឲ្យគុណភាព ទឹកមេជីវិតរបស់បុរស ត្រូវបានកាត់បន្ថយ
ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល បានធ្វើការត្រួតពិនិត្យ ទៅលើបុរសចំនួន១០៦នាក់ ដែលបានមកកាន់គ្លីនិក បណ្តុះបណ្តាលការបន្តពូជ ក្នុងរយៈពេល១ឆ្នាំ ដោយក្នុងនោះ ពួកគេបានធ្វើការពិសោធន៍ និងរកឃើញថា បុរសដែលឧស្សាហ៍ និយាយទូរស័ព្ទច្រើនម៉ោង ពិតជាអាចមាន គុណភាពទឹកមេជីវិត ខ្សោយជាងដល់ទៅ២ដង បើធៀបជាមួយនឹង បុរសដែលមិនសូវ និយាយទូរស័ព្ទរយៈពេលយូរ។
បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា កម្តៅ និងសកម្មភាពនៃ មេដែកអគ្គិសនី ដែលភាយចេញមកពី ទូរស័ព្ទដៃ គឺជាកត្តាដ៏ធំមួយ ព្រោះថាពួកវា បានទៅចំហុយ មេជីវិតនៅក្នុងទឹកកាមរបស់មនុស្សប្រុស និងបណ្តាលឲ្យ មេជីវិតទាំងនោះ បាត់បង់ជីវិត ជាបន្តបន្ទាប់ ដែលនេះជាមូលហេតុ នាំឲ្យគុណភាពទឹកមេជីវិត របស់បុរស ត្រូវបានកាត់បន្ថយ ជាលំដាប់ និងនាំឲ្យពួកគេពិបាកសម្រេចក្នុងការបង្កកំណើត។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ Martha Dirnfeld មកពីសាកលវិទ្យាល័យ Technion ដែលស្ថិតក្នុងទីក្រុង Haifa ប្រទេសអ៊ីស្រាអែល ក៏បានបន្ថែមថា “ប្រសិនណាកម្រិត មេជីវិតត្រូវបានកាត់បន្ថយ នោះវាពិតជាពិបាក សម្រាប់ធ្វើការ បង្កកំណើតណាស់។ ដូច្នេះហើយប្រសិន បើអ្នកព្យាយាមដើម្បីចង់បានកូន ហើយវាគ្មានប្រសិទ្ធិភាព ទោះបីជាអ្នកប្រើប្រាស់ វិធីណាក៏ដោយនោះ អញ្ចឹងអ្នកអាចចាប់ផ្តើមពិចារណា ទៅលើកត្តាមួយនេះ ដែលទាក់ទងទៅនឹង ទម្លាប់នៃការប្រើប្រាស់ ទូរស័ព្ទដៃរបស់អ្នកឡើងវិញ”។
ទាំងនេះគឺជា របាយការណ៍ថ្មីរបស់ ក្រុមអ្នកវិទ្យាសាស្ត្រមួយទៀត ហើយវាក៏អាចជាការដាស់តឿន និងគន្លឹះថ្មី ជាពិសេសសម្រាប់ បុរសៗផ្ទាល់តែម្តង៕

0 comments:
Post a Comment