ចំណេះដឹងថ្មីៗ

ខ្យង​ឡាំង​សឹង​ពិសេស​


សម្រាប់​លោកអ្នក​ដែល​និយម​ទទួលទាន​ខ្យង យើងខ្ញុំ សូម​ណែនាំ​មុខម្ហូប​ថ្មី​មួយទៀត​ដែលមាន​រហូតដល់​ទៅ​បី​រសជាតិ​ពី​ហាង​លៀសសមុទ្រ​គឺ ខ្យង​ម្រេច ខ្យង​អា​ម៉ុក និង​ខ្យង​ការី រួមបញ្ចូល​គ្នា​នៅក្នុង​ឡាំង​សឹងតែ​មួយ។ ចង់ដឹង​ពី​របៀប​ធ្វើ និង​គ្រឿងផ្សំ​នៃ​មុខម្ហូប​ដ៏​វិសេស​នេះយ៉ាងណា​នោះ​សូម​តាមដាន​ជា​បន្ត។

+ គ្រឿងផ្សំ
១. ខ្យង (ត្រាំ​ទឹក​ចោល​ឱ្យអស់​ដី​សិន​សឹម​យកមក​ធ្វើ)
២. គ្រឿងផ្សំ​សម្រាប់​ចំហុយ​ខ្យង​មាន រំដេង ស្លឹក​ក្រូចសើច ស្លឹកគ្រៃ និង​អំបិល។
៣. គ្រឿងផ្សំ​ខ្យង​ម្រេច ៈ ទឹក​ឆ្អិន ខ្ទឹមស ម្រេច​ម៉ដ្ឋ ប៊ីចេង ស្ករស ក្រូចឆ្មារ និង​អំបិល។
៤. គ្រឿងផ្សំ​ខ្យង​អា​ម៉ុក ៈ ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ខ្ទិះដូង រំដេង ខ្ទឹមស ខ្ទឹមក្រហម កាពិ សាច់ជ្រូក​ចិញ្ច្រាំ។
៥. គ្រឿងផ្សំ​ខ្យង​ការី ៈ ដូចគ្នា​នឹង​គ្រឿងផ្សំ​អា​ម៉ុក​ដែរ ប៉ុន្តែ​ត្រូវ​បន្ថែម​គ្រឿងការី ដើម្បីឱ្យ​វា​មាន​ពណ៌​ល្អ។

+ វិធី​ធ្វើ
១. យក​ខ្យង​ទៅ​ចំហុយ​ជាមួយ​គ្រឿង។
២. នៅពេល​វារ​បើក​សន្ទះ ត្រូវយក​វា​មក​ត្រាំ​ទឹក​ត្រជាក់ ហើយ​ខ្វេះ​យក​ក្បាល​វាបន្តិចដើម្បី​លាង​វា​ឱ្យ​ស្អាត​ម្តងទៀត រួច​សឹម​ដាក់​វា​ចូលទៅ​វិញ។
៣. បន្ទាប់មក​អ្នក​ត្រូវយក​ខ្យង​នោះ​ទៅ​ញាត់​គ្រឿង​ទៅតាម​ប្រភេទ​របស់​វា។

ខ្យង​ម្រេច ៖ ដាក់​គ្រឿងផ្សំ​ទឹក​ម្រេច​ចូលទៅក្នុង​ខ្យង (រសជាតិ​ហិ​រ ជូរ ផ្អែម និង​ប្រៃតិច) រួច​ទុក​មួយអន្លើ។

ខ្យង​អា​ម៉ុក ៖ កិន​គ្រឿង​ចូលគ្នា រួច​កូរ​ជាមួយ​ខ្ទឹះ​ដូង និងសាច់ជ្រូក​ចិញ្ច្រាំ រួច​ភ្លក្ស​វា​ឱ្យ​ផ្អែម​ប្រៃតិចៗ រួច​ដួស​ដាក់​ពីលើ​ខ្យង​ទុក​មួយ​ឡែក។

ខ្យង​ការី ៖ ធ្វើ​ដូច​ខ្យង​អា​ម៉ុក​ដែរ ប៉ុន្តែ​ត្រូវ​បន្ថែម​គ្រឿងការី ដើម្បី​ប្តូរ​ពណ៌​វា រួច​ដួស​ដាក់​ក្នុង​ខ្យង​ដូចមុនៗដែរ។យក​ខ្យង​ទាំងអស់​ដែល​ដាក់​លាយ​គ្រឿង​រួច​នោះទៅ​ចំហុយ​ម្តងទៀត​នៅក្នុង​ឡាំង​សឹងតែ​មួយ​ជាការ​ស្រ​ច៕

0 comments:

Post a Comment

Powered by Blogger.