ខាងក្រោមនេះ គឺជា តិចនិចញុាំ អាហារ១០ប្រភេទ ដែលមិត្តនារី គួរយល់ដឹង ប្រសិនបើមិនចង់ឡើងគីឡូ ឬក៏ចង់សម្រកគីឡូ៖
1.កាហ្វេ និងតែបៃតង៖ មិនត្រឹមតែជួយផ្នែករំលាយអាហារទេតែក៏បញ្ចុះជាតិស្ករផងដែរ។
2. ផ្កាខាត់ណាបៃតង៖ យើងប្រហែលមិនចូលចិត្តញ៉ាំ ប៉ុន្តែវាមានកាស្យូមច្រើនដែលជំនួយដល់ការរំលាយអាហារបាន។ វាក៏សម្បូរវីតាមីន C, K, និង A ផងដែរ។
3. អង្ករ អង្ករសម្រូប ឬពោត៖ គឺជាអាហារដែលតែងតែត្រូវបានណែនាំឲ្យទទួលទានព្រោះពួកវាមានសារជាតិចិញ្ចឹម និង កាបូអ៊ីដ្រាត ខ្ពស់។
4. ម្ទេស៖ ការសិក្សាបានបង្ហាញថាញ៉ាំម្ទេសអាចជួយដល់ការរំលាយអាហារដល់ ២៥ % ព្រោះអាហារហិលធ្វើឲ្យយើងបែកញើសជាងធម្មតា រំលាយអាហារបានលឿន។
5. ស៊ុប៖ ដោយសារវាជាអាហារបែបរាវ រាងកាយយើងអាចរំលាយបានលឿន មិនពិបាកដូចញ៉ាំអាហារសុទ្ធ។
6. គ្រឿងទេស៖ ដូចជាម្រេច ខ្ទឹមម៉ត់ ឬខ្ញី ជាដើមក៏ជំនួយការរំលាយអាហារដែរ។ វាអាចដុតកាឡូរីបានដល់ ១ ០០០ ឯណោះក្នុងមួយថ្ងៃ។
7. ផ្លែក្រូច៖ ដូចជាក្រូចពោធិ៍សាត់ ក្រូចថ្លុង ឬក្រូចឆ្មាអាចជួយដុតខ្លាញ់ និងជួយរំលាយអាហារបានខ្ពស់ដោយសារតែវាមានវីតាមីន C ច្រើន។
8. ផ្លែប៉ោម៖ វាពិសេសបំផុតព្រោះវាជួយក្នុងការសម្រកទម្ងន់បានល្អ។ ការសិក្សាបង្ហាញថាស្ត្រីដែលញ៉ាំផ្លែប៉ោម៣ផ្លែមួយថ្ងៃអាចស្រកទម្ងន់បានប្រសើរជាងអ្នកមិនញ៉ាំ។
9. អាហារដែលសម្បូរជាតិកាល់ស្យូម៖ សម្រាប់អ្នកដែលញ៉ាំវាពី ១ ២០០ ទៅ ១ ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃអាចស្រកទម្ងន់បានពីរដងលឿនជាងអ្នកដែលមិនញ៉ាំ ឬ ញ៉ាំដែរតែតិច។
10. អាស៊ីដខ្លាញ់អូមេហ្គា ៣៖ យើងអាចរកវាបាននៅក្នុងត្រី ឬគ្រាប់ធញ្ញជាតិជាដើម។ វាក៏ជួយក្នុងសម្រក់ទម្ងន់បានល្អដែរ។
បន្ថែមពីនេះទៀត ការហាត់ប្រាណទៀតទាត់ គេងគ្រប់គ្រាន់ និងញ៉ាំទឹកឲ្យបានច្រើនគឺជាវិធីដ៏ល្អបំផុតក្នុងការរក្សាសុខភាព រក្សារាង និងការរំលាយអាហារ។ តែយើងក៏អាចឲ្យវាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតតាមរយៈការញ៉ាំអាហារផងដែរ។៕
0 comments:
Post a Comment