ចំណេះដឹងថ្មីៗ

បុរស​ស្គមៗ​ភាគច្រើន​ជា​គូ​នឹង​នារី​ម៉ាប់ៗ​ តើ​ពិត​អត់?



​គេ​តែង​និយាយថា​ ល្អជា​គូ​និង​អាក្រក់ ស​ជាមួយ​ខ្មៅ ស្គម​ជា​គូ​និង​ធាត់​ ការនិយាយ​បែប​នេះ តើ​វា​ជា​ការពិត​ឬ​យ៉ាងណា​? ជា​ការពិត​ណាស់​ វា​មិនមែន​ខុស​ទាំងស្រុង ហើយ​ក៏​មិនមែន​ត្រូវ​ទាំងស្រុង​នោះដែរ​។​ គេ​ថា​ស្នេហា​មិន​ប្រកាន់​ឡើយ​ថា​ ស្គ​មឬធា​ត់ ល្អ​ឬ​អាក្រក់​សំខាន់ឱ្យ​តែ​គេ​ទាំងពីរ​ស្រឡាញ់គ្នា​ និង​យល់ចិត្ត​គ្នា​ទៅ​គឺ​បាន​ហើយ​ព្រោះ​ស្នេហា​ វា​គ្មាន​ហេតុផល​ ឬ​លក្ខខណ្ឌ​ទេ​។

ហើយ​ភាគច្រើន​នៅក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​ចំ​នួន​របស់​មនុស្ស​ គេ​ក៏​សង្កេតឃើញថា ​មាន​គូស្នេហ៍​ខ្លះ​ បុរស​មាន​មាឌ​រាង​ស្គ​ម ​ហើយ​ចំ​ណែ​ក​ខាង​នារី​វិ​ញ​ ហាក់ដូចជា​ មាន​ព្រលឹង​ណាស់​។ ហើយ​បុរស​ស្គមៗ​ក៏​ចូលចិត្ត​នារី​ម៉ាប់​ណាស់ដែរ ​ព្រោះ​គាត់​អាច​នឹង​គិតថា​ គាត់​មិនសូវ​បាន​មាឌ​ចឹង​គឺ គាត់​តែង​គ្រឺត ​និង​ស្រឡាញ់​ខ្នាញ់​ចំ​ពោះ​នារីៗ​ ដែល​មាន​មាឌ​ម៉ាប់​មើលទៅ​ខ្ចូត​ និង​ម្ញ៉ិកម្ញ៉ក់​គួរ​ឱ្យ​ស្រឡាញ់​។ ​ប៉ុន្តែ​វា​ក៏​មិនមែន​គ្រប់​បុរស​ទាំងអស់​សុទ្ធតែ​ចូលចិត្ត​នារី​ត្រ​លុក​ទ្រ​លន់​ទាំងអស់​នោះ​ដែរ ​ព្រោះមនុស្ស​មាន​ចំ​ណង់​ចំ​ណូ​ល​ចិត្ត​ និង​ការស្រឡាញ់​ពេញចិត្ត​ខុសៗ​គ្នា​។ ​តែបើ​បុរស​ស្គមៗ​ស្រឡាញ់​នារី​ម៉ាប់ៗ​មើលទៅ​ក៏​គួរ​ឱ្យ​ស្រឡាញ់​ណាស់ដែរ ​ទៅ​ណា​មក​ណា​ គឺ​វា​យោង​គា្ន​ម្យ៉ាងដែ​រ ស្គម​គូរ ​និង​ធាត់ ​ហើយ​បើ​នារី​រាង​ឆ្នាស់​ប​ន្តិ​ច ​មើលទៅ​គូស្នេហ៍​មួយគូ​នេះ​កាន់តែ​ស្វី​ត​ និង​សម​គ្នា​ឥត​ទាស់៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.