ចំណេះដឹងថ្មីៗ

ខ្ញុំ​នឹង​មិន​ស្រឡាញ់​បុរស​ណា ដែល​មិន​ឱ្យ​តម្លៃ​លើ​ផ្កាស្លា​ខ្ញុំ​នោះទេ!!!


ភាពថ្លៃថ្នូរ​ និង​តម្លៃ​ស្នេហា​របស់​មនុស្ស​ស្រី​ដែល​នារីៗ​គ្រប់ៗ​រូប​ តែងតែ​ប្រាថ្នា​ចង់បាន​នោះ​គឺ ​ស្ថិតនៅលើ​ភាព​ជោគ​ជ័​យ​នៅក្នុង​ជីវិត​ស្នេហា​របស់​នាង​ គឺ​នាង​បាន​ក្រាប​ក្បាល​ដល់​ន្ទេ​ល​គោរ​ព​អ្នកមានគុណ ព្រម​ទាំង​សំឡេង​ភ្លេង​ការ ​និង​ចំ​ណង​ដៃ​នៃ​ផ្កាស្លា​ដ៏​មាន​ក្លិនក្រអូប​ដែល​មិនអាច​នឹង​មាន​ផ្កា​ឯណា​មក​ប្រដូច​បាន​នោះ​គឺ​ថ្ងៃ​ម​ង្គ​ល​ការ។ ​នៅក្នុង​ជីវិត​របស់​មនុស្ស​ស្រី​ នាង​ពិតជា​ត្រូវការ​ខ្លាំងណាស់​នូ​វ​សេចក្តីស្រឡាញ់​ ព្រោះ​មនុស្ស​ម្នាក់ៗ​ បើ​ខ្វះ​ក្តីស្រឡាញ់​ហើយ​នោះ​ នៅក្នុង​ជីវិត​នេះ​ពិតជា​គ្មាន​ក្តី​សុខ​នោះ​ទេ​។

​ប៉ុន្តែ​ក្តីស្រឡាញ់​ដែលនាង​ប្រាថ្នា​នោះ​ គឺជា​ការស្រឡាញ់​មួយ​ដែល​កើតចេញពី​ចិត្ត​ និង​ឱ្យ​តម្លៃ​ដល់​កិ​ត្តិ​យស​របស់​នាង​នោះ​ គឺជា​ស្នេហា​មួយ​ដែល​មិន​រំ​លង​ប្រពៃណី​ ហើយ​នាង​នឹង​មិន​ស្រឡាញ់​បុរស​ណា​ដែល​មិន​ឱ្យ​តម្លៃ​ និង​ភាពថ្លៃថ្នូរ​ដល់​នាង​នោះ​ទេ​។​ ព្រោះ​ភាព​សំខាន់នៅ​ក្នុងជីវិត​មនុស្ស​ស្រី​នេះ​គឺ​ គ្មានអ្វី​ស្មើនឹង​តម្លៃ​នៃ​ផ្កាស្លា​ឡើយ នាង​ពិតជា​ស្រឡាញ់​ និង​គោរ​ព​នូ​វ​កិ​ត្តិយស​របស់អ្នក​ បើសិនជា​អ្នក​បាន​ផ្តល់​តម្លៃ​ឱ្យ​នាង ហើយ​មិនមែន​នារី​គ្រប់ៗ​រូប​សុទ្ធតែ​ចង់បាន​ការស្រឡាញ់​ពី​បុរស​សង្សារ ​ដោយ​គ្មាន​ប្រាថ្នា​ចង់​រៀបកា​រនោះ​ទេ។ ​ផ្កាស្លា​ជា​សក្ខីភាព​នៃ​សម្រស់​ស្នេហា​មួយ​ដែលមាន​ក្លិនពិដោរ​ក្រអូប​ស្ថិតស្ថេរ​ជា​អមតៈ​ និង​ជា​តម្លៃ​កិ​ត្តិ​យសរ​វាង​ស្នេហា​បុរស និង​ស្រី៕

ប្រភពពី៖ ROSE

0 comments:

Post a Comment

Powered by Blogger.