ចំណេះដឹងថ្មីៗ

ការ​ស្លៀកពាក់​បញ្ជាក់​ពី​ចិត្ត​របស់​មនុស្ស​ស្រី

គេ​អាច​មើល​ដឹង​ពី​ចិត្ត​របស់​ស្ត្រី​ម្នាក់ៗ​តាមរយ​:​មើល​របៀប​ស្លៀកពាក់​របស់​ពួកគេ ។



​ស្លៀកពាក់​តាមរបៀប​ស្រគត់ស្រគំ :ជា​មនុស្ស​រ៉ូ​មែន​ទិ​ក​ពូកែ​ស្រមើស្រមៃ ទន់ភ្លន់ អៀន​ច្រើន ខ្លាច​ច្រើន ប៉ុន្តែ​ចូលចិត្ត​លាក់​អារម្មណ៍​ក្នុង​ចិត្ត​តែម្នាក់ឯង ។​

1-​ស្លៀកពាក់​បែប​សុភាព តែ​ទាន់សម័យ : ជា​មនុស្ស​មិន​ចូលចិត្ត​ប្រជែង​ជាមួយ​អ្នកដទៃ មានគំនិត​សុទិដ្ឋិនិយម ពូកែ​សម្រប​ខ្លួន ចូលចិត្ត​ស្រមើស្រមៃ ប៉ុន្តែ​មិនសូវ​អត់ធ្មត់ មិនសូវមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។​



​2-ស្លៀកពាក់​បែប​សម័យនិយម​: ជា​មនុស្ស​សាម​ញ្ញា​ស្រឡាញ់​មិត្តភក្តិ មិនត្រូវ​ការ​ភាព​លេចធ្លោ ប៉ុន្តែ​ចំពោះ​ស្នេហា ត្រូវការ​ភាពលេច​ធ្លោ​ជាង​ធម្មតា ។​



​3-ស្លៀកពាក់​បែប​សិច​ស៊ី​: ជា​មនុស្ស​ឆ្លាត ទន់ភ្លន់ ដើរ​ទាន់​សង្គម មាន​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​ខ្លួនឯង ចូលចិត្ត​ធ្វើជា​ជាង​និយាយ និង​ចូលចិត្ត​ធ្វើ​អ្វី​តាម​គំនិត​របស់​ខ្លួនឯង ប៉ុន្តែ​មិន​ចូលចិត្ត​ជីវិត​បែប​សាមញ្ញ និង​ជាម​នុស្ស​ពិបាក​នឹង​យល់ចិត្ត​បន្តិច ។​



​4-ស្លៀកពាក់​បែប​ហួស​សម័យ​: ជា​មនុស្ស​ចូលចិត្ត​ជួយ​យកអាសារ​អ្នកដទៃ រួសរាយ​រាក់ទាក់ មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង មាន​ទំនួល​ខុសត្រូវ​ខ្ពស់ តែ​ស្នេហា​វិញ​គឺ​លួច​ស្រឡាញ់​គេ​តែម្នាក់ឯង មិន​ហ៊ាន​សារភាព ។​



​4-ស្លៀកពាក់​ធម្មតាៗ : ជា​មនុស្ស​ឆាប់​ចុះសម្រុង​ជាមួយ​អ្នកដទៃ មាន​ទំនួល​ខុសត្រូវ​ខ្ពស់ មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង និង​មាន​សុទិដ្ឋិនិយម​ជានិច្ច ។​



​5-ស្លៀកពាក់​បែប​ហ៊ឺហា​: ជា​មនុស្ស​រួសរាយ សកម្ម​ក្នុង​ការងារ ស្រឡាញ់​មិត្តភក្តិ និង​យុត្តិធម៌ តែ​ជា​មនុ​ស្សមាន​ស្នេហ៍​ច្រើន​ក្នុងពេល​តែមួយ ។​



6-​ស្លៀកពាក់​ឆើតឆាយ​: ជាម​នុស្ស​ចូលចិត្ត​ភាពសប្បាយ បើកចំហនិង​មាន​មន្ត​ស្នេហ៍៕


0 comments:

Post a Comment

Powered by Blogger.