ចំណេះដឹងថ្មីៗ

អ្នកវិទ្យាសាស្ត្រ​អះអាងថា​ស្ត្រី​គួរ​ឈប់​ពាក់​អាវទ្រនាប់​!


​រាល់​ស្ត្រី​ម្នាក់ៗ តែង​មាន​ហេតុផល​ផ្សេងៗ​គ្នា ពី​មូលហេតុ​ដែល​ពួក​គេ​ចាំបាច់​ត្រូវ​ពាក់​អាវទ្រនាប់​របស់​ពួកគេ​។ មាន​ស្ត្រី​មួយចំនួន​បាន​អះអាងថា ពួកគេ​ពាក់​អាវទ្រនាប់​នៅ ខាងក្រោម​ដើមទ្រូង​របស់​នាង​ពីព្រោះ​តែ​នាង​មិន​ចង់អោយ​វា​បង្ហាញ​មក​ច្បាស់​ពេក ខណៈពេល​ដែល​ស្ត្រី​មួយចំនួនទៀត បែរ​ជា​យល់ឃើញថា នាង​ពាក់​វា​ដើម្បី​លើក​បង្ហាញ​ដើមទ្រូង​របស់​នាង​អោយ​កាន់តែ​ពើង​ឡើង និង​បង្ហាញ​អោយ​គេ​ឃើញ​ច្បាស់​។​

​តែ​ទោះជា​យ៉ាងណាក្តី ការ​រក​ឃើញ​របស់​អ្នកស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​លោក ជីន​ដេ​នីស រ៉ូ​លៀន (Jean-Denis Roullion) និង​ការយល់ឃើញ​របស់​ស្ត្រី​ហាក់​មាន​ភាព​ផ្ទុយគ្នា ដោយសារតែ​លោក​បាន​អះអាង​ពី​អត្ថប្រយោជន៍​នៃ​ការ​មិន​ពាក់​អាវទ្រនាប់ ក្នុង​រយៈពេល​១៥​ឆ្នាំ​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​លោក ។​
​លោក​បាន​អះអាង​ថា ការ​មិន​ពាក់​អាវទ្រនាប់ ក្បាល​សុដន់​របស់​ស្ត្រី​អាច​នឹង​ងើបឡើង​បាន​បន្តិច​។ ហើយ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ផងដែរ​ថា ការពាក់​អាវទ្រនាប់​គឺ​អាច​ធ្វើអោយ​ដំណើរការ​ឈាម​រត់​ត្រូវបាន​កាត់បន្ថយ ។​

ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី អ្នកជំនាញ​បាន​និយាយថា​ពួកគេ​នៅតែ​ត្រូវការ ពេលវេលា​បន្ថែមទៀត​ដើម្បី​សិក្សា​អោយ​លម្អិត​ទៅលើ​ប្រធានបទ​មួយ​នេះ ៕

0 comments:

Post a Comment

Powered by Blogger.