១. បើអ្នកស្រឡាញ់គេខ្លាំងនិងមិនចង់ឱ្យគេងាករេចិត្តទៅរកអ្នកដទៃ
នៅថ្ងៃណាមួយ ប្រសិនបើអ្នកបានណាត់ជួបគ្នានរណាម្នាក់ជាលើកដំបូង ចូរអ្នកសាកល្បងរកឱកាសចាប់ដៃគេ ហើយប្រើម្រាមកូនដៃរបស់អ្នកថ្ពក់ជាមួយកូនដៃរបស់គេ រួចហើយអធិដ្ឋាន"សុំឱ្យអ្នកស្មោះត្រង់ជាមួយខ្ញុំមិនចាប់អារម្មណ៍ជាមួយអ្នកផ្សេងទៀត”។
ការប្រើម្រាមកូនដៃថ្ពក់ជាមួយគ្នាបែបនេះ គឺជានិមិត្តរូបនៃពាក្យសច្ចាក្នុងការចងភ្ជាប់បេះដូងរបស់អ្នកជាមួយគេ ។
២. ដាំដើមឈើធំមានផ្កាពណ៌សនៅជិតដំបូលផ្ទះមិនល្អ
គេមានជំនឿថា បើសិនដាំដើមឈើមានផ្កាពណ៌សនោះពេលជ្រុះលើដំបូលផ្ទះអាចធ្វើឱ្យភាគីបុរសមានរោគជំងឺឬអាចជួបឧប្បត្តិហេតុណាមួយកើតឡើង។ទោះបីយ៉ាងណាយើងក៏អាចដាំដើមឈើដែលមានផ្កាពណ៌សក្នុងផ្ទះបានដែរ បើសិនមិនមែនជាដើមផ្កាអពមង្គល ។សម្រាប់ផ្កាដែលអពមង្គលយើងក៏អាចដាំបានដូចគ្នាដែរ តែគួរដាំឱ្យឆ្ងាយពីតួផ្ទះដោយមិនឱ្យផ្កាទោរមកប៉ះត្រូវផ្ទះជាការស្រេច។

៣. បើផ្លូវថ្នល់ឬផ្លូវដើរមុខផ្ទះមាន២ខ្សែបែកចេញពីគ្នាគួររកវិធីដោះស្រាយ
ផ្លូវបំបែកមុខផ្ទះតែងបង្កការប៉ះពាល់ដល់ចំណងគូស្នេហ៍ឱ្យបែកខ្ញែកពីគ្នា។បើសិនមិនអាចផ្លាស់ចេញពីផ្ទះនោះបានទេ គេឱ្យបំបាត់ភាពឧបទ្រពនេះដោយការនាំយកផើងដាំដើមឈើធំដែលមានកម្ពស់ខ្ពស់ល្មមដាក់់ទុកមុខផ្ទះចោល ដើម្បីបាំងភ្នែកមនុស្សក្នុងផ្ទះកុំឱ្យសម្លឹងឃើញផ្លូវបំបែកនោះ។ក្រៅពីនេះកុំភ្លេចព្យួរគ្រាប់ឃ្លីគ្រីស្តាល់ទុកមុខផ្ទះដើម្បីបំបាត់រាល់ឥទ្ធិពលអាក្រក់ទាំងនេះមិនឱ្យចូលមកក្នុងផ្ទះកើត។
៤. បើសិនដាំដើមឈើក្នុងផ្ទះ
គួរជ្រើសរើសដាំដើមឈើណាដែលអាចរីកធំធាត់បានយ៉ាងពេញទី ហើយអាចចេញស្លឹកផ្កាយ៉ាងស្រស់ស្អាត។កុំបណ្តោយឱ្យដើមឈើនោះស្វិតស្រពោន ព្រោះថាអាចធ្វើឱ្យអ្នករស់នៅក្នុងផ្ទះសម្បែងមានអារម្មណ៍ល្អក់កករ ហើយសេចក្តីស្នេហាជួបតែភាពសោះកក្រោះ និងមានតែភាពរកាំរកូសកើតឡើង។
៥. បើសិនអ្នកកំពុងសម្លឹងរកនរណាម្នាក់មកធ្វើជាគូគាប់
សាកល្បងព្យួរកែវគ្រីស្តាល់ដែលមានគ្រាប់មូលៗទុកនៅកន្លែងដេក ហើយត្រូវដេកនៅផ្នែកណាមួយនៃគ្រែ ដើម្បីជួយបង្កើតថាមពលហៅសេចក្តីស្នេហានោះឲ្យដើរចូលមករក។

៦. លក្ខណៈក្នុងផ្ទះដែលធ្វើឱ្យគូស្នេហារួមរស់ជាមួយគ្នាយ៉ាងសុខដុម
នៅពេលភ្ញៀវបើកទ្វារចូលក្នុងផ្ទះ មិនគួរឱ្យគេមើលឃើញបន្ទប់ដេកភ្លាមនោះទេ ពីព្រោះថាចំណុចនេះនឹងជះឥទ្ធិពលទៅដល់ការដេកពួនមិនឲ្យលង់លក់ស្កប់ស្កល់ ។ក្រៅពីនេះនៅបង្កឱ្យមានការទាស់ចិត្តគ្នាបន្តិចបន្តួចកើតឡើងមិនចេះចប់មិនចេះហើយទៀតផង ។
បើផ្ទះរបស់អ្នកតូចមិនអាចរកកន្លែងផ្សេងទៀតដេកពួនបាន ត្រូវរកទូមកដាក់បាំងភ្នែកភ្ញៀវដើម្បីធ្វើយ៉ាងណាកុំឱ្យភ្ញៀវបើកទ្វារចូលមកឃើញគ្រែដេកយ៉ាងច្បាស់ក្រឡែត។

៧. សេចក្តីស្នេហានឹងស្អិតល្មួតថែមទៀតបើមានបន្ថែមពណ៌ក្រហមក្នុងបន្ទប់ដេក
មិនថាជាវាំងនន ខ្នើយកើយ រូបភាព ព្រំ ឬផ្កាទេ បើបានគោមភ្លើងពណ៌ក្រហមកាន់តែល្អ។ ពីព្រោះថាឥទ្ធិពលរបស់ពណ៌ក្រហមនឹងជួយរុញច្រានសេចក្តីស្នេហារបស់អ្នកឱ្យឈានទៅមុខជានិច្ច។

៨. កញ្ចក់នៅក្នុងបន្ទប់ដេក
មិនថាកញ្ចក់ឆ្លុះមុខឬស៊ុមកញ្ចក់រូបភាពទេ ត្រូវតែថែទាំកុំឱ្យកខ្វក់ ។ ដូច្នេះត្រូវតែឧស្សាហ៍ដុសជូតសម្អាតរបស់ទាំងនេះឲ្យបានញឹកញាប់ ព្រោះថាបើកញ្ចក់កខ្វក់នោះសេចក្តីស្នេហារបស់អ្នកនឹងកើតរឿងសៅហ្មងច្រើនមិនខាន ។

៩. គ្រឿងប្រើក្នុងផ្ទះបាយគប្បីប្រយ័ត្នប្រយែង
ចង្ក្រាននិងកន្លែងលាងចានគួរដាក់ឲ្យនៅឆ្ងាយពីគ្នា ហើយក៏មិនគួរដាក់នៅទល់មុខគ្នាដែរ ព្រោះថាចង្ក្រានប្រៀបដូចភ្លើង ចំណែកកន្លែងលាងចានប្រៀបដូចទឹក។វត្ថុទាំងពីរនេះនៅជិតគ្នាមិនបានទេ មានន័យថាបើកាលណានៅក្បែរគ្នាច្បាស់ជាមានភាគីណាមួយបំផ្លាញភាគីមួយទៀតពុំខាន។
ជាវិធីដោះស្រាយ ដើម្បីកុំឲ្យចំណងស្នេហារង្គោះរង្គើនោះ គប្បីញែករបស់ទាំងពីនេះឲ្យចេញឆ្ងាយពីគ្នា ប៉ុន្តែបើមិនអាចបំបែកបានទេ គួររកថូផ្កាដ៏ស្រស់ស្អាតមួយមកដាក់នៅចំកណ្តាល ដើម្បីបំបាត់ឧបទ្រពនេះក៏ប្រសើរដែរ។

១០. មិនគួរចោះកន្លែងណាមួយត្រង់របងផ្ទះ
ការចោះរបងឲ្យមានរន្ធធ្លុះធ្លាយមិនល្អទេ ពីព្រោះវានឹងបង្កឱ្យដំណើរជីវិតប្តីប្រពន្ធក្នុងផ្ទះតែងកើតបញ្ហាមកកកូរផ្លូវចិត្តនិងនាំបញ្ហាត្រូវឈឺក្បាលមកឲ្យជាញឹកញាប់ ។

សាកល្បងហៅរកសេចក្តីស្នេហាដោយការនាំយកផ្កាកុលាបធ្វើពីកែវ២ផ្កាមកដាក់ទុកត្រង់ទិសខាងលិចឆៀងខាងត្បូងក្នុងបន្ទប់ដេក នោះគូគាប់នឹងរត់មករកហើយ៕
0 comments:
Post a Comment