ចំណេះដឹងថ្មីៗ

៥វិធីងាយៗ ផ្លាស់ប្តូរខ្លួនឯង ទៅជានារីម្នាក់ ដែលបុរសៗភាគច្រើន កំពុងតែស្វែងរក!

ខាងក្រោមនេះគឺជា វិធីងាយៗទាំង៥ ដែលនារីម្នាក់ៗត្រូវតែអនុវត្ត ដើម្បីឲ្យមនុស្សប្រុស នៅជុំវិញខ្លួននាង ត្រូវការនាងខានមិនបាន៖

១. រូបរាងល្អ៖ អ្នកដែលមានរូបរាងល្អ មិនមែនមានន័យថា ទាល់មានរាងស្វែលស្អាត ១០០% នោះទេ តែជាមនុស្សដែលចេះមើលថែទាំសុខភាពខ្លួនឯង បានយ៉ាងល្អ ទោះបីជាមានអារម្មណ៍ធុញទ្រាន់ម្តងម្កាលក៏ដោយ ទាំងបុរស និងស្ត្រី។ ប្រសិនបើអ្នក ថែរក្សាខ្លួននៅក្នុងរូបរាងល្អស្អាត​ មានអនាម័យជានិច្ច នណារក៏ចង់ចូលមកនៅជិតក្បែរអ្នកដែរ។ ក្រៅពីការមានសុខភាពល្អ រួមទាំងសម្លៀកបំពាក់ដែលសមនឹងរូបរាងរបស់ខ្លួនផងនោះ វាបានបន្ថែមសម្រស់​ និងការទាក់ទាញកាន់តែខ្លាំង ដែលអ្នកអាចធ្វើវាបានដោយងាយស្រួល។

២. Make Up (ផាត់មុខ)៖ វាគឺជារឿងសំខាន់ណាស់ សម្រាប់មនុស្សស្រីដែលមិនអាចខ្វះ និងមិនអាចប្រកែកបាន។ ការតុបតែងមុខរួមចំណែកយ៉ាងខ្លាំង ដើម្បីបន្ថែមភាពទាក់ទាញរបស់ស្រីៗ ព្រោះវាបានបិទបាំង ភាពមិនល្អឥតខ្ចោះ​នៅលើផ្ទៃមុខបាន ជាពិសេស នៅលើបបូរមាត់ បើមនុស្សស្រីលាបក្រែមពណ៌ក្រហមវិញ នាងនឹងក្លាយទៅជានារីវ័យក្មេងស្រស់ស្អាត ហើយនឹងស៊ិចស៊ីម្នាក់ នៅក្នុងក្រសែភ្នែកបុរសៗ។

៣. កាយវិការ៖ ទង្វើដែលស្តែងចេញមកខាងក្រៅ គឺប្រសើរជាងការនិយាយតែមាត់ ឆ្ងាយណាស់។ ប៉ុន្តែទទួលស្គាល់ថារឿងនេះ មិនងាយស្រួលនៅក្នុងការផ្លាស់ប្តូររយៈ ពេល ១ ឬ ២ថ្ងៃនោះទេ តែវាទាមទារការយកចិត្តទុកដាក់ ការអត់ធ្មត់ និងឧបនិស្ស័យតាំងពីកំណើត ផ្សំមកជាមួយដែរ។ ដូច្នេះសូមចាប់ផ្តើមផ្លាស់ប្តូរពីការធ្វើសកម្មភាពធម្មតាជាប្រចាំរបស់ខ្លួន ទៅជាការញញឹមរាក់ទាក់ ឬនិយាយទៅកាន់នរណាម្នាក់ ដោយប្រើភាពស្មោះត្រង់ស្និទ្ធស្នាល អមដោយក្រសែភ្នែកទន់ភ្លន់ស្លូតបូតជាងមុនផង បើអ្នកធ្លាប់តែជាមនុស្សដែលសោះអង្គើយ ឬស្លៀកពាក់ឱ្យបានឡូយឆាយបន្តិច បើអ្នកជាមនុស្សសុភាពរាបសារមិនសូវនិយាយស្តី។ ព្យាយាមគិតនៅក្នុងចិត្តខ្លួនឯងថា ខ្ញុំពិតជាអាចធ្វើបាន។ គេតែងតែនិយាយថា ភ្នែកគឺជាបង្អួចដែលអាចឱ្យព្រលឹង និងមនោសញ្ចេតនាបង្ហាញខ្លួន បញ្ចេញមកខាងក្រៅបានដោយឯកឯង ដោយមិនចាំបាច់ប្រើពាក្យអធិប្បាយ។ បើជារូបអ្នកវិញ មានអារម្មណ៍បែបណា​ ពេលដែលមាននណារម្នាក់ ញញឹមមកកាន់ខ្លួន? ទោះបីជាអ្នកធ្លាប់ស្គាល់ ឬមិនធ្លាប់ស្គាល់គេក្តី។

៤.កាត់បន្ថយភាពតានតឹងខ្លះ៖ ជាធម្មតាអ្នកណាក៏មាននូវភាពស្មុគស្មាញ ភាពតាន តឹងនៅក្នុងចិត្តដែរ ដែលវាកើតចេញពីរឿងផ្សេងៗគ្នា។ សូមព្យាយាមបន្ធូរអារម្មណ៍ខ្លះ ទោះបីជាពេលខ្លះអ្នកកំពុងពិបាកចិត្តខ្លាំងក៏ដោយ កុំយកស្ថានភាពតឹងតែងមកដាក់ នៅក្នុងខ្លួន ពេលនៅជាមួយមិត្តភក្តិ មិត្តរួមការងារ ឬដៃគូរអាជីវកម្ម ជាពិសេសមនុស្សដែលអ្នកស្រឡាញ់។ ចូរមើលអ្វីៗដោយភាពសុទិដ្ឋិនិយម ញញឹមឱ្យបាន ច្រើន និងរីករាយជានិច្ច ដើម្បីបន្លប់ចិត្តគ្រាំគ្រា។ គួរបង្កើតបរិយាកាសរីករាយជុំវិញខ្លួនឱ្យបានច្រើន ព្រោះមនុស្សប្រុសសម្លឹងមកមនុស្សស្រីជាលើកដំបូង គឺពោរពេញ ទៅដោយភាពរីករាយ មិនមែនដោយភាពស្មុគស្មាញនោះទេ។


៥. អាក្បកិរិយា៖ វាខុសពីកាយវិការ ចលនា និងការនិយាយ ប៉ុន្តែវាជាផ្នែកមួយដ៏ សំខាន់នៅក្នុងការទាក់ទាញមនុស្សនៅជុំវិញខ្លួន។ មានអ្នកខ្លះ រូបរាងមុខមាត់មិន ស្រស់ស្អាតនោះទេ តែចេះតែធ្វើឱ្យអ្នកដទៃចង់នៅក្បែរ ចង់បង្កើតភាពស្និទ្ធស្នាល និងរាប់អានជាមួយ។ នេះដោយសារតែចរិតសុភាពរាបសារ ឬរួសរាយរាក់ទាក់របស់ បុគ្គលរូបនោះផ្ទាល់នោះឯង។


ជឿជាក់ថា មនុស្សគ្រប់រូប មានភាពទាក់ទាញ ដែលបានលាក់នៅក្នុងខ្លួនវារួចស្រេចទៅហើយ គ្រាន់តែមិនដឹងពីវា និងរបៀបប្រើប្រាស់វា ឱ្យចេញទៅជាប្រយោជន៍តែប៉ុណ្ណោះ៕

0 comments:

Post a Comment

Powered by Blogger.