កាលពីពេលថ្មីៗនេះ មានរឿងមួយដ៏គួរឱ្យចាប់អារម្មណ៍ ដែលមនុស្សគ្រប់រូប បានយកវិធីទាំង ៩ ចំនុចខាងក្រោមនេះ ដើម្បីធ្វើឱ្យសេ្នហារបស់ពួកគេ មានភាពរឹងមាំ ឋិតថេរ និងសុភមង្គល។
១ -សេ្នហាដ៏មានសុភមង្គល ត្រូវតែមានផ្តល់កំលាំងចិត្តគ្នា ដូចជាការថើប នៅពេលដែលជួបគ្នា ឫនៅពេលណាដែលមនុស្សជាទីស្រលាញ់ទៅផ្លូវឆ្ងាយ ដែលជាការផ្តល់ចំពោះគ្នា ឱ្យមានកំលាំងចិត្ត ហើយអាចមានអារម្មណ៍ថា មានយើងនៅក្បែរខ្លួន។
២ -សេ្នហាដ៏មានសុភមង្គល មិនមែនគ្រាន់តែបញ្ចោញសេចកី្តស្រលាញ់ ចំពោះមនុស្សស្រលាញ់ តាមបណ្តោញសង្គមឡើយ។ យើងគួរបញ្ជាក់ពីការស្រលាញ់របស់យើង នៅចំពោះមុខមនុស្សដែលយើងស្រលាញ់ដែរ។
៣ -ស្នេហាដ៏មានសុភមង្គល ត្រូវចេះព្រួយបារម្ហ ពីគ្នាទៅវិញទៅមក ទោះបីមានការទាស់ទែងគ្នាក៏ដោយ។
៤ -ស្នេហាដ៏មានសុភមង្គល គឺមានការយល់ដឹង ពីភាពមិនល្អឥតខ្ចោះ និងការខុសឆ្គងគ្នាទៅវិញទៅមក ដូចចេ្នះការខុសឆ្គងទាំងនោះ នឹងមិនអាចជាឧបសគ្គឡើយ។
៥ -ស្នេហាដ៏មានសុភមង្គល គឺត្រូវបញ្ចោញអារម្មណ៍ការកោតសរសើរ និងការសារភាពអី្វមួយ ឬចង់និយាយអី្វ និងធ្វើអី្វមួយ ដោយមិនចាំបាច់នៅថ្ងៃពិសេសឡើយ សូមនិយាយ និងធ្វើវាជារៀងរាល់ថ្ងៃល្អជាង។
៦ -ស្នេហាដ៏មានសុភមង្គល គឺត្រូវមានពេល ក្នុងការកម្សាន្តរួមគ្នា ដូចជាការស្តាប់ចំរៀង លេងហេ្គម ជិះកង់លំហែកាយ ជាដើម -ល-។
៧ -ស្នេហាដ៏មានសុភមង្គល គឺត្រូវផ្តល់ពេលវេលាផ្ទាល់ខ្លួន ចំពោះគ្នាទៅវិញទៅមក។
៨ -ស្នេហាដ៏មានសុភមង្គល គឺតែងតែផ្តល់ការគាំទ្រ ចំពោះគ្នាទៅវិញទៅមក។
៩ -ជាដំបូង ស្នេហាដ៏មានសុភមង្គល គឺត្រូវចេះយកយល់គ្នា និងជួយធ្វើកិច្ចការគ្នាទៅវិញទៅមក។
0 comments:
Post a Comment